CamNews

យល់ដឹង 

វិធីងាយៗ ៥យ៉ាង ជួយឱ្យឡើងទម្ងន់ បានឆាប់រហ័ស

មនុស្សគ្រប់រូបតែងតែចង់បាននូវរាងស្អាត ឱ្យស័ក្តិសម ទៅនឹងដងខ្លួនរបស់ខ្លួនមិនថា មនុស្ស
ប្រុស ឬស្រីនោះទេ អ្នកខ្លះចង់ឡើងទម្ងន់ ចំណែកអ្នកខ្លះទៀត  ចង់សម្រកទម្ងន់ ដើម្បីឱ្យដង
ខ្លួន មានរាង កាន់តែសិចស៊ី។ ជាពិសេស សំរាប់យុវវ័យបច្ចុប្បន្នតែម្តង សម្រស់និង រាង គឺជា
រឿងសំខាន់បំផុត សំរាប់ពួកគេ។ ខាងក្រោមនះ  គឺជាវិធីងាយៗ  មួយចំនួន ជួយឱ្យអ្នកឡើង
ទម្ងន់បាន យ៉ាងឆាប់រហ័ស។

១/ ទទួលទានតិច៖ គឺជាវិធីសាស្រ្តមួយ ដ៏ល្អបំផុត ដែលធ្វើដំណើរនៃការបំលែងអាហារទៅ
ជាថាមពលរបស់អ្នកថយចុះ នឹងធ្វើឱ្យអ្នក បែរជាចង់ទទួលទានអាហារ    ដែលមិនល្អចំពោះ
ច្រើនទៅវិញ ដោយសារតែ អ្នកអត់ទទួលឃ្លាន ឬ ទទួលមិនគ្រប់គ្រាន់  យូរពេក  ធ្វើឱ្យឃ្លាន
ក៏ទទួលទានចំណីអាហារផ្តេសផ្តាសច្រើន បន្ទាប់មក  ធ្វើឱ្យអ្នកមានអារម្មណ៍ថា  នឿយហត់
អស់កំលាំង និង ខ្ជិល ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់កាន់តែឆាប់រហ័ស។

២/ ទទួលអាហារឆ្ងាញ់ៗ បីពេលក្នុងមួយថ្ងៃ៖ តាមវិធីសាស្រ្ត ប្រពៃណីបុរាណ ការទទួល
ទានអាហារឆ្ងាញ់ៗ បីពេលក្នុងមួយថ្ងៃ  នឹងធ្វើឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន។ វាមិនត្រឹម
តែធ្វើឱ្យការបំលែងអាហារទៅជាថាមពលរបស់អ្នកថយចុះនោះទេ  វានឹងធ្វើឱ្យមានអារម្មណ៍
ខ្ជិល បណ្តាលមកពីការទទួលអាហារច្រើនពេក។ ជាពិសេស  ចំណីអាហារនៅខាងក្រៅភាគ
ច្រើន ជាអាហារដែលមិនល្អសំរាប់សុខភាពរបស់អ្នកតែម្តង  កាន់តែទទួលទាន កាន់តែឡើង
ទម្ងន់

៣/​ បញ្ឈប់រាល់ការហាត់កីឡា៖ ប្រសិនបើ អ្នកចង់ឡើងទម្ងន់  បានឆាប់រហ័ស  អ្នកត្រូវតែ
បញ្ឈប់ រាល់ការហាត់កីឡាទំាងអស់។ នេះគឺជាវិធីល្អមួយ  សំរាប់អ្នកចង់ឡើងទម្ងន់ ព្រោះថា
រាល់ពេលហាត់កីឡា   វានឹងធ្វើឱ្យចលនាសាច់ដុំ និង សរសៃឈាម រត់ ដែលធ្វើឱ្យជាតិខ្លាញ់
ក្នុងខ្លួនត្រូវដុតរំលាយ។ ដូច្នេះ ការបោះបង់ចោលការហាត់កីឡា វានឹងជួយអ្នកឱ្យឡើងទម្ងន់
បានយ៉ាងមានប្រសិទ្ធិភាព។

៤/ បញ្ឈប់ការទទួលទានបន្លែ៖​ បន្លែ គឺជាប្រភេទអាហារបៃតងម្យ៉ាង សម្បូរដោយ វីតាមីន
ជាច្រើន ដូចជា៖  សារធាតុរ៉ែ និង សារធាតុចិញ្ចឹមផ្សេងទៀត  ដែលមានតួនាទី  យ៉ាងសំខាន់
ក្នុងការដុតរំលាយសារធាតុខ្លាញ់ក្នុងខ្លួន។ ដូច្នេះ អ្នកត្រូវឈប់ទទួលទានបន្លែ   ជំនួសដោយ
ការទទួលទានប្រភេទអាហារណា ដែលមានផ្ទុកសារធាតុខ្លាញ់ច្រើនវិញ  ដូចជា៖  សាច់ជាប់
ខ្លាញ់ ប័រ។ល។

៥/ ទទួលទានភេសជ្ជៈ មានជាតិស្ករច្រើន៖ ការទទួលទានភេសជ្ជៈ    ដែលមានជាតិស្ករ
ច្រើន អាចជួយឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន ដោយអ្នកកាត់បន្ថយការទទួលទឹក  ជំនួស
ដោយ ទឹកក្រូច បង្អែម និង ភេសជ្ជៈ មួយចំនួនទៀត ដែលមានជាតិស្ករច្រើន៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-វិធីងាយៗ កាត់បន្ថយស្ត្រេស បានឆាប់រហ័ស
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាតតណ្ហាខ្លាំងក្លា ឆាប់រហ័ស
-វិធីងាយៗ ជួយឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង តឹងណែន ដោយធម្មជាតិ
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស

ដោយ៖ វណ្ណៈ
ប្រភព៖ leancurves


Tags: Lifestyle Knowledge 5 EASY Ways to Get REALLY FAT Quickly