CamNews

Boeing 737-200 ធ្លាក់នៅប៉ាគីស្ថាន មនុស្ស១២៧នាក់ បាត់បង់ជីវិត

យន្ដហោះពាណិជ្ជកម្មមួយគ្រឿង ដឹកអ្នកដំណើរ ១២៧នាក់បានធ្លាក់នៅក្នុងរដ្ឋធានី
Islamabad កាលពីថ្ងៃទី ២០ កន្លងទៅ បណ្ដាលអោយមនុស្សនៅលើយន្ដហោះទាំងអស់
ត្រូវបាត់បង់ជីវិត។

យន្ដហោះ Boeing 737-200  របស់ក្រុមហ៊ុន Bhoja បានហោះហើរពីKarachi ទៅកាន់រដ្ឋ
ធានី Islamabad នៃប្រទេសប៉ាគីស្ថាននៅពេលយប់ជាលើកដំបូង។ យន្ដហោះ Boeing
737-200 នេះ បានធ្លាក់នៅពេលវាកំពុងត្រៀមចុះចតខណៈដែលមានភ្លៀង និងរន្ទះខ្លាំង
កាលពីថ្ងៃទី ២០ កន្លងទៅ។ ទីតាំងដែលយន្ដហោះនេះធ្លាក់ពេលនោះគឺមានពពកច្រើន។

ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា យ៉ាងហោចណាស់មានសាកសពចំនួន
១១០នាក់ត្រូវបានយកចេញពីបំណែកយន្ដហោះនោះ។ នៅក្នុងយន្ដហោះ Boeing 737-
200 នេះ មានមនុស្សសរុបចំនួន ១២៧នាក់ ក្នុងនោះមានក្មេងចំនួន ១១នាក់ និងបុគ្គលិក
យន្ដហោះ ៦នាក់ផងដែរ។

មន្ដ្រីនគរបាលម្នាក់ឈ្មោះ Fazle Akbar បានប្រាប់ AFP ថា "គេមិនមានឱកាសរកឃើញ
អ្នកដែលនៅមានជីវិតក្នុងគ្រោះថ្នាក់នេះនោះទេ។ ប្រសិនមាន វាគឺជាប្រការដ៏អស្ចារ្យ
ព្រោះថា យន្ដហោះនេះបានខ្ទេចខ្ទីទាំងស្រុងទៅហើយ"៕

គំនរបាក់បែករបស់យន្ដហោះ

បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ

ដោយ ៖ សូរីយ៉ា
ប្រភព ៖ ABC/AFP/CNN

 


Tags: plane crash pakistan died