គណនី Twitter របស់ Samsung Mobile អាមេរិច ទើបតែធ្វើការបង្ហោះនូវរូបភាព ដែលបង្ហាញ
ពីស្មាតហ្វូន Galaxy S IV។ បើក្រឡេកមើលរូបភាពខាងក្រោមនេះ S IV នៅតែរក្សាការរចនា
ម៉ូដ រាងមូលៗនៅផ្នែកគែមទាំងបួនជ្រុង ស្រដៀងទៅនឹង Galaxy S III និង Note II, ហើយរូប
រាងនេះទៀតសោត គឺដូចទៅនឹងរូបភាពដែលលេចចេញនៅលើ Forum 52 Samsung (ចិន)
ដែល Camnews ទើបតែចុះផ្សាយមុននេះបន្តិច។
គួរឲ្យស្តាយ ដែលកាមេរ៉ាមុខ និងបណ្តា Sensor មួយចំនួនត្រូវបានលាក់បាំង ដោយឲ្យឃើញ
តែស្រមោលខ្មៅៗតែប៉ុណ្ណោះ។ នៅសល់រយះពេលតែពីរថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្តិការណ៍
Samsung Unpacked នឹងត្រូវប្រារព្ធឡើង គឺនៅសហរដ្ឋអាមេរិច កន្លែងដែល Samsung នឹងបង្ហាញ
ខ្លួនស្មាតហ្វូន S IV៕
ដោយ៖ សិលា
ប្រភព៖ TTE