CamNews

ទូរស័ព្ទ 

តំលៃលក់ HTC One X នៅសល់តែពាក់កណ្តាល Samsung Galaxy S III

HTC ទើបធ្វើការបញ្ចុះតំលៃទូរស័ព្ទស៊េរីខ្ពស់បំផុតរបស់គេនៅសល់ត្រឹមតែ 100ដុល្លារ
ដោយភ្ជាប់
ជាមួយកិច្ចសន្យាពីរឆ្នាំនៅអាមេរិច ដើម្បីធ្វើការប្រកួតប្រជែងជាមួយ Model
Galaxy S III ពណ៌ក្រហមដែលទើបតែបញ្ចេញលក់លើទីផ្សារនេះ(តំលៃ 200ដុល្លារ)។

ការផ្លាស់ប្តូររបស់ HTC នេះនឹងជួយឲ្យ One X មានការពេញនិយម និងមានសមត្ថភាពគ្រប់គ្រាន់
ក្នុងការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនស្មាតហ្វូនផ្សេងទៀតដូចជាMotorola, Nokia រឺ Apple...

 HTC One X តំលៃតែពាក់កណ្តាល Samsung Galaxy S III

One X បានបង្ហាញខ្លួននៅអាមេរិចមុននេះពីរខែមកហើយ គឺយឺតជាងតាមការគ្រោងទុក មូល
ហេតុអាចបណ្តាលមកពីរំលោភលើកម្មសិទ្ធផ្តាច់មុខរបស់ Apple។ ផលិតផលនេះប្រើប្រាស់
chip Dual Core Qualcomm Snapdragon S4 ជំនួសឲ្យ Quad Core ដូច Version International
ដែលកំពុងដាក់លក់នៅកម្ពុជាតំលៃ 555ដុល្លារ (តំលៃលក់ក្នុងហាងលក់ទូរស័ព្ទដៃ ហាក់ សែ)
សព្វថ្ងៃ។

HTC ថ្មីៗនេះបានឲ្យដឹងថា ពួកគេកំពុងតែធ្វើការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការថ្មីបំផុត Android 4.1
Jelly Bean សំរាប់ One X ហើយនឹងបញ្ចេញនៅលើទីផ្សារក្នុងរយះពេលខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: HTC One X reduce price half Galaxy S III samsung smartphone hightech