CamNews

ទូរស័ព្ទ 

ជិតមាន Galaxy S4 អាចការពារការហុយចូលនៃធូលី និងជម្រាបទឹកហើយ

ដើម្បីបង្កើនកំលាំង ក្នុងការប្រកួតប្រជែងដល់កំពូលស្មាតហ្វូន Galaxy S4, Samsung នឹងធ្វើការ

បង្ហាញខ្លួន Version Galaxy S4 ដែលមានសមត្ថភាពអាចការពារការហុយចូលនៃធូលី និងជម្រាប
ទឹក ក្នុងពេលឆាប់ៗខាងមុខនេះ។ ព័ត៌មាននេះ ត្រូវបានអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនផលិត
ទូរស័ព្ទកូរ៉េខាងត្បូងមួយនេះ បង្ហើបឲ្យដឹង។

ជាក់ស្តែង ក្នុងពិធីបង្ហាញខ្លួនថ្មីៗនេះរបស់ Galaxy S4 នៅទីក្រុង Dubai, លោក Young Soo Kim
ប្រធានក្រុមហ៊ុន Samsung Gulf Electronics បានឲ្យដឹងថា Version អាចការពារការហុយចូលនៃ
ធូលី និងជម្រាបទឹករបស់ Galaxy S4 នឹងត្រូវធ្វើការបង្ហាញខ្លួន នៅក្នុងប៉ុន្មានសប្តាហ៍ឆាប់ៗខាង
មុខនេះ។ ប៉ុន្តែគាត់មិនបានបញ្ជាក់ឲ្យច្បាស់ពីថ្ងៃបង្ហាញខ្លួន និងតំលៃលក់នៃ Galaxy S4 នេះ
ឡើយ។

ទន្ទឹមនឹងនេះផងដែរ ព័ត៌មានមួយផ្សេងទៀតពាក់ព័ន្ធនឹង Galaxy S4 ដែរនោះគឺ Samsung បានកំនត់
ថា នឹងឆាប់ធ្វើការបង្ហាញ Version Galaxy S4 សំបកធ្វើពីលោហធាតុ ដោយសារការព្រួយបារម្ភពីការ
រចនាម៉ូតពីលោហធាតុរបស់ HTC One និង iPhone 5 ដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់គិតថា បណ្តាឧប-
ករណ៍របស់ Samsung ជាប្រភេទឧបករណ៍ថោកៗ៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: Galaxy S4 samsung smartphone water resistant hightech