CamNews

ទូរស័ព្ទ 

លេចចេញរូបភាព នៃរូបរាងរបស់ Galaxy S7 Edge កាន់តែច្បាស់ ស្របពេលថ្ងៃបង្ហាញណែនាំខ្លួន កាន់តែខិតជិតមកដល់

នៅសល់រយះពេលមិនដល់មួយសប្តាហ៍ទៀតនោះទេ ពោលគឺនៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ យើង ទាំងអស់គ្នានឹងបានឃើញ Samsung Galaxy S7 និង Galaxy S7 edge បង្ហាញខ្លួនជាផ្លូវការហើយ។ ស្របពេលដែលពេលវេលានៃការបង្ហាញណែនាំខ្លួន របស់កំពូលស្មាតហ្វូនទាំងពីររបស់ Samsung កាន់តែខិតជិតចូលមកដល់នោះ រូបភាព (Render) ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់ Galaxy S7 edge ក៏បានបន្តលេចចេញរូបរាងមកយ៉ាងច្បាស់ផងដែរ ដែលផ្គត់ផ្គង់មកឲ្យយើងបានឃើញ តាមរយះ Twitter របស់លោក evleaks ជាបុគ្គលម្នាក់ដែលបានបញ្ចេញនូវបណ្តាព័ត៌មានត្រឹមត្រូវជា ច្រើន ស្តីពីទូរស័ព្ទថ្មីៗ។ បើតាមការរំពឹងទុក នៅពេលបង្ហាញខ្លួន Galaxy S7 edge នឹងមានតម្លៃលក់ ខ្ពស់ជាង Galaxy S7 ប្រហែល ១០០ ដុល្លារ។

តាមរយះរូបភាពទាំងនេះ Galaxy S7 edge មានផ្ទៃភ្លឺរលោង និងមិនសូវជារឹងមាំប៉ុន្មាននោះទេ ប៉ុន្តែ ព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗ បានឲ្យដឹងថា ស្មាតហ្វូនមានសមត្ថភាពអាចការពារជម្រាប ទឹក និងការហុយចូលធូលីបាន៕

- អានអត្ថបទ៖ Sony:កាមេរ៉ាភ្លោះរបស់យើងខ្ញុំ នឹងត្រូវបានក្រុមហ៊ុនស្មាតហ្វូនធំៗមួយចំនួន ប្រើប្រាស់, អាច iPhone 7 ដែរ?
- អានអត្ថបទ៖ iPhone 7 នឹងលែងមាន ការរចនាម៉ូត កាមេរ៉ាលយចេញមកក្រៅ ហើយខ្សែអង់តែង ពណ៌ស ផ្នែកខាងក្រោយ ក៏លែងមានដែរ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ evleaks, tinhte


Tags: Galaxy S7 Galaxy S7 Edge Smartphone Samsung Hightech