CamNews

យល់ដឹង 

Forbes ចុះផ្សាយ បងប្អូនស្រី​ វ័យ ១៩ និង ២០ឆ្នាំ ជាបេក្ខភាព សេដ្ឋីនី វ័យក្មេងបំផុត លើសាកលលោក

យល់ដឹង ៖ បងប្អូនស្រី ២ នាក់ ពីប្រទេសន័រវេ ដែល មាន​​​ឈ្មោះថា Alexandra និង Katharina Andresen មានវ័យ ១៩ និង ២០ ឆ្នាំ នោះ ត្រូវបានសារព័ត៌​មាន ចុះផ្សាយអោយដឹងថាពួកគេទាំង ២នាក់ គឺជាបេក្ខភាព សេដ្ឋីនី វ័យក្មេងបំផុតលើសាកល​លោក​​ ដោយទ្រព្យសកម្មអ្នកទាំងពីរ បើ បូកចូលគ្នា ស្មើនឹង ១,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។


ថ្ងៃអង្គារទី ១ ខែមីនា កន្លងទៅ ទស្សនាវដ្ដីពាជ្ជកម្ម Forbes បានចាត់ចំណាត់ថ្នាក់ បងប្អូនស្រី ២ នាក់ ជាបេក្ខភាពសេដ្ឋីនីក្មេងបំផុតលើសាកលលោក ខណៈពួកគេចាប់ចំណាត់ថ្នាក់លេខ១៤៧៦ ក្នុងចំណោមបញ្ជីមហាសេដ្ឋីលើលោក ទាំង ១៨១០ នាក់ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ទ្រព្យសកម្មសរុប របស់បងប្អូនស្រីទាំង ២ នាក់នេះ គឺបាន មក  ភាគហ៊ុន ម្នាក់ៗ ប្រមាណ ៤២,២ ភាគរយ ពីក្រុមហ៊ុវិនិយោគឯកជន Ferd ដែលស្ថិត  នៅ  ក្រោម ការគ្រប់គ្រង របស់បុរសជាឪពុក អ្នកទាំងពីរ ដែលមានឈ្មោះថា លោក Johan H Andresen  ។ របាយការណ៍  ពីទំព័រសារព័ត៌មាន The Telegraph ឲ្យដឹងថា លោក Johan H Andresen បាន  ផ្ទេរភាគហ៊ុនរបស់លោក ប្រមាណជា ៨០ ភាគរយទៅឲ្យបងប្អូនស្រីទាំង ២ នាក់ កាលពីអំឡុងឆ្នាំ ២០០៧ ។


បើយោងតាមទស្សនាវដ្តី ពាណិជ្ជកម្ម Forbes ឲ្យដឹងថា Alexandra ទើបតែបញ្ជប់ការសិក្សារបស់ ខ្លួនពីថ្នាក់វិទ្យាល័យ ខណៈជំនាញពិសេស ពូកែខាងជិះសេះប្រចាំ  ប្រទេសន័រវេ នាំឲ្យនាងធ្លាប់ ទទួលបានជ័យជំនះ ការប្រកួតជិះសេះ នៅក្នុងតំបន់អឹរ៉ុប ។  ជា ការពិត នាងធ្លាប់បានបង្ហោះរូប ភាពក៏ដូចជាឃ្លីបវីដេអូ ស្តីពី ភាពស្ទាត់ជំនាញរបស់នាងក្នុងការ ជិះសេះ នៅលើ បណ្តាញទំនាក់ ទំនងសង្គម Instagram ៕


ប្រែសម្រួល ៖ តារា

ប្រភព ៖ Forbes/Telegraph


Tags: Forbes Billionaire Norwegian