CamNews

ទូរស័ព្ទ 

លេចចេញរូបភាពផ្នែកខាងមុខ របស់ Galaxy S7 មិនមានអ្វីផ្លាស់ប្តូរច្រើន អាចចេញលក់នៅថ្ងៃទី១១ ខែមីនា

បើសិនជារូបភាពខាងក្រោម​ វាជាការពិត នោះផ្នែកខាងមុខរបស់ Galaxy S7 នឹងមិនមានអ្វីផ្លាស់ប្តូរ ច្រើនទេ បើប្រៀបធៀបនឹង Galaxy S6 បច្ចុប្បន្ននេះ។ ស្មាតហ្វូននឹងនៅតែមានប៊ូតុង Home រឹងនៅ កណ្តាល ដែលអមដោយប៊ូតុងចុច Touch ពីរទៀតសងខាង ហើយរបៀបនៃការបំពាក់ប៊ូតុង និងផ្នែក ផ្សេងៗទៀតដែលនៅសល់ ក៏មិនមានអ្វីខុសប្លែកច្រើនពីលំនាំ​ នៃការរចនាម៉ូតរួមជាទូទៅរបស់ Samsung ដែរ។


គួរបញ្ជាក់ផងដែរថា ឧបករណ៍នៅក្នុងរូបភាពនេះ គឺកំពុងតែស្ថិតនៅក្នុងរោងចក្រផលិតនៅឡើយ ហើយត្រូវបានគេដាក់នៅក្នុងបន្ទះមួយផ្សេងទៀត ដែលវាមិនមែនជាផ្នែកខាងក្រោយរបស់ Galaxy S7 នោះទេ។

Samsung Galaxy S7 ត្រូវបានគេដឹងថា នឹងធ្វើការបង្ហាញណែនាំខ្លួននៅថ្ងៃទី២១ ខែកុម្ភះ មុនថ្ងៃព្រឹត្តិ ការណ៍ MWC 2016 ដែលនឹងប្រារព្ធធ្វើឡើងនៅអេស្បាញ។ ចំណែករូបភាពខាងក្រោមនេះ គឺគ្រឿងផ្សំ កាមេរ៉ាមុខរបស់ Galaxy S7 ដែលមានឈ្មោះម៉ូដែលថា SM-G930F។


លទ្ធភាពច្រើនដែល Galaxy S7 នឹងត្រូវបានធ្វើការដាក់លក់នៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ នៅ សហរដ្ឋ អាមេរិច នេះបើតាមការឲ្យដឹងពី evleaks៕

- អានអត្ថបទ៖ កាន់តែច្បាស់ហើយថា Galaxy S7 មានអេក្រង់ទំហំ 5,1 inch ឯ Galaxy S7 Edge មានអេក្រង់ 5,5 inch
- អានអត្ថបទ៖ iPhone ស៊េរីចាស់ៗ ប្រើប្រាស់បានរលូន និងមានល្បឿនលឿនជាងមុន ពេលឡើង iOS 9.2.1 (Video Inside)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte


Tags: Galaxy S7 Smartphone Samsung Hightech