មនុស្សរាប់សិបនាក់ បានស្លាប់ និងរងរបួស គឺជាលទ្ធផលនៃការប៉ះទង្គិចគ្នារវាងនគរបាល
ជាមួយនិងក្រុមបាតុករ នៅ Yemen ក្នុងហេតុការណ៍ប្រឆាំងស្ថានទូតអាមេរិកនៅក្នុងក្រុង
Sana’a។ ដូចទៅនឹងហេតុការណ៍ក្នុងប្រទេស Egypt និង Libya អ្នកកាន់សាសនាអ៊ីស្លាម
មានការខឹងសម្បារយ៉ាងខ្លាំង និងបានវាយប្រហារទៅលើទីតាំងការទូតអាមរិក ដើម្បីធ្វើការ
ប្រឆាំងចំពោះខ្សែភាពយន្ដមួយដឹកនាំរឿងដោយអ្នកស្រុក California ដែលមាននិយាយ
អាក្រក់ចំពោះអាចារ្យ Mohammed នៃសាសនាអ៊ីស្លាម។
មុននេះ មនុស្សប្រហែលជាង ២០០នាក់បានរងរបួស នៅពេលនគរបាល Egypt បានបង្ក្រាប
លើក្រុមបាតុករ ដែលវាយប្រហារដោយដុំថ្មទៅលើស្ថានទូតអាមេរិក នៅក្រុង Cairo។ ជា
មួយគ្នានេះដែរ ការវាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិកនៅ Benghazi របស់ Libya
ក៏បានធ្វើអោយឯកអគ្គរដ្ឋទូតអាមេរិកលោក Christopher Stevens រួមជាមួយនឹងបុគ្គលិក
៣នាក់ផ្សេងទៀតបានបាត់បង់ជីវិត។
បាតុកម្មវាយបំផ្លាញស្ថានទូតអាមេរិក នៅ Egypt
បាតុកម្មនានាក៏បាន និងកំពុងកើតឡើងនៅមុខស្ថានកុងស៊ុល តំណាងរបស់អាមេរិក នៅ
Morocco, Sudan, Tunisua និង Bangladesh ខណៈដែលជនជាតិអ៊ីរ៉ង់ប្រមាណជា ៥០០
នាក់ បានព្យាយាមប្រមូលផ្កុំគ្នានៅមុខស្ថានទូត Switzerland ស្ថាប័នការពារផលប្រយោជន៍
អាមេរិក នៅ Tehran ។ ចំណែកនៅអ៊ីរ៉ាក ក្រុមអ្នកកាន់សាសន៍អ៊ីស្លាមបានបន្ដធ្វើដង្ហែរក្បួន
នៅតាមដងផ្លូវក្នុងក្រុង Baghdad និងដុតទង់ជាតិអាមេរិក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT