ក្រុមហ៊ុន Google និង ក្រុមហ៊ុន Boston Dynamics បានសហការណ៍គ្នា ច្នៃសុនកយន្តមួយគ្រឿង
ដែលមានលទ្ធភាពរក្សាលំនឹង ដ៏អស្ចារ្យបំផុត។
ការសហារណ៍គ្នារបស់ក្រុមហ៊ុនទាំងពីរខាងលើ នេះ ដើម្បីបង្កើតបណ្ដាសុនកយន្ត ដែលមាន សមត្ថភាពបម្លាស់ទីនៅលើភូមិសាស្ដ្រលំបាកៗ បំណងបម្រើដល់ការដឹកជញ្ជូនទំនិញ និងអាវុធ
ក្នុងវិស័យយោធា។
ថ្មីៗនេះ ម៉ូដែលសុនកយន្តមួយថ្មីបំផុត ត្រូវបានបង្ហាញខ្លួន ដោយមានការកែលំអជាច្រើន។ មិន
ត្រឹមតែមានមាឌតូចជាងមុន ឆ្លាតវៃជាងមុននោះទេ ប៉ុន្ដែ សុនកយន្តថ្មីនេះ ថែមទាំងអាចរក្សា
លំនឹងបានល្អជាងសុនកធម្មតាទៅទៀត។ ហើយបើទោះត្រូវគេធាក់យ៉ាងធ្ងន់ ប៉ុន្ដែ វានៅតែមិន
ដួល។ សុនកយន្តនេះ អាចបម្លាស់ទីយ៉ាងងាយស្រួល នៅលើភូមិសាស្ដ្រលំបាក ដូចជាឡើងភ្នំ
ឡើងជណ្ដើរ ក៏ដូចជារត់ក្នុងល្បឿនលឿន នៅលើផ្លូវរៀបស្មើ។
សេនសឺរមួយចំនួន ត្រូវបានគេបំពាក់នៅលើក្បាលរបស់សុនកយន្តនេះ ជួយឱ្យវាដឹងអំពីភូមិ
សាស្ដ្រ ឬផ្លូវលំបាកនៅខាងមុខ ដើម្បីបម្លាស់ទីបានសមស្របបំផុត។ វាក៏អាចមើលស្គាល់អ្នក
បញ្ជារបស់វា ឬសុនកយន្តដូចគ្នា ដើម្បីធ្វើដំណើរដោយស្វ័យប្រវត្តទៅតាមជួររបស់វា។
សុនកយន្តដែលមានឈ្មោះថា Spot នេះ បច្ចុប្បន្ន ត្រូវបានប្រើប្រាស់សាកល្បងដោយកងទ័ព
ម៉ារីនអាមេរិក នៅ Hawaii ។ Spot មានមុខងារដឹកជញ្ជូនសព្វាវុធ ទៅផ្គត់ផ្គង់ដល់ទាហាននៅក្នុង
សមារភូមិ។
គួររំលឹកថា មុននេះ Google ក៏ធ្លាប់ឧទ្ទេសនាមម៉ូដែលមួយចំនួននៃសុនកយន្តប្រហាក់ប្រហែល
នេះ ប៉ុន្ដែ វាមានទំហំធំ និងល្បឿនបម្លាស់ទីយឺត ដែលមិនអាចចូលទៅក្នុងអាគារ ឬផ្លូវតូច។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail