CamNews

ព័ត៌មានបច្ចេកវិទ្យា 

គ្រោះថ្នាក់បង្កដោយ រថយន្តបើកបរដោយខ្លួនឯង Google អាមេរិកថា គ្មានអ្វីត្រូវ "ភ្ញាក់ផ្អើល"

ព័ត៌មានបច្ចេកវិទ្យា ៖ លេខាធិការ ដឹកជញ្ជូនសហរដ្ឋអាមេរិកឲ្យដឹងថា គ្រោះថ្នាក់​កាលពីពេលថ្មីៗ នេះរវាងរថយន្តបើកបរដោយខ្លួនឯង ពី Google និងរថយន្តក្រុងនោះ វាពុំមែនជាភាពភ្ញាក់ផ្អើលអ្វី នោះទេ ។ លេខាធិការ    ដឹកជញ្ជូន សហរដ្ឋអាមេរិក ​លោក​ Anthony Foxx ផ្តល់ ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យដឹងថា     គ្រោះថ្នាក់ ខាងលើ គឺមិនអាចជៀសទៅបាន ខណៈ ការវិវត្តន៍នៃបច្ចេកវិទ្យានេះ មិនគួរត្រូវបានយកទៅប្រៀបធៀបជាមួយនឹងភាពល្អឥតខ្ចោះ ទាល់តែ គ្រប់១០នោះទេ ។


របាយការណ៍បញ្ជាក់ឲ្យដឹងថា ពុំមាននរណារងគ្រោះនោះទេ ក្រោយហេតុកាណ៍គ្រោះថ្នាក់ ចរាចរ រវាង រថយន្ត      បើកបរដោយខ្លួនឯង ពី Google និងរថយន្តក្រុង ប់ុន្តែ Board កុំព្យូទ័រ ពីក្រុមហ៊ុន Google ត្រូវបានគេដាក់បន្ទុកស្តីបន្ទោស    ដែល បាន បណ្តាលឲ្យកើតមានគ្រោះថ្នាក់លើកនេះ ។ ខណៈបានចូលរួមកម្មវិធីបុណ្យ Southwest Interactive festival   នារដ្ឋតិចសាស់ សហរដ្ឋអាមេរិក លេខាធិការដឹកជញ្ជូន លោក Foxx បានធ្វើសេចក្តីប្រកាសឲ្យដឹងថា ទីក្រុង ៧ មកពីជុំវិញសហរដ្ឋ អាមេរិក រួមមានដូចជា Austin, Columbus, Denver, Kansas City, Pittsburgh, Portland និង  San Francisco បានឈានដល់ដំណាក់កាលចុងក្រោយហើយ  នៃការ ប្រកួតប្រជែង ទទួលប្រាក់រង្វាន់ ៤០លានដុល្លារ ពីមូលនិធិរដ្ឋាភិបាលទៅលើគម្រោងគាំទ្រ បច្ចេកវិទ្យាឆ្លាតវៃ ។

ទោះជាយ៉ាងណាក៏ដោយចុះ លោក Foxx ឯកភាព ថាបច្ចេកវិទ្យាឆ្លាតវៃ  អាចនឹងធ្វើអោយមនុស្ស បាត់បង់ឱកាសបំពេញការងារ ។ លោកបន្តឲ្យដឹងថា ជាការពិត បច្ចេកវិទ្យា  រថយន្តបើកបរដោយ ខ្លួនឯងពិតជាមានការសក្តានុពលនៃការរំខានជាច្រើន ពីដំបូង។ គួរបញ្ជាក់ថា  លោក Foxx កំពុង តែដឹកនាំ  លទ្ធភាព     នាំមកនូវ រថយន្តបើកបរដោយខ្លួនឯង នៅសហរដ្ឋអាមេរិក ខណៈរដ្ឋបាល លោក អូបាម៉ា បានប្តេជ្ញាចំណាយកញ្ចប់ថវិការដល់ទៅ    ៤ ពាន់ លានដុល្លារ ដើម្បីអោយសម្រេច គោលដៅ ក្នុងនោះ រួមមានការប៉ុនប៉ងសម្រេចឲ្យបាននូវ    ការអភិវឌ្ឍន៍ បទបញ្ជាស្តង់ដា សម្រាប់ រថយន្តបើកបរដោយខ្លួនឯងនៅជុំវិញសហរដ្ឋអាមេរិក ។ លោក Fox គូសបញ្ជាក់ជាសារឆ្លើយតប ទៅនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្ក    ឡើងដោយ  រថយន្ត បើកបរដោយខ្លួនឯង ពី Google អំឡុងខែកុម្ភៈកន្លងទៅនេះឲ្យដឹងថា ពុំមែនជាភាពភ្ញាក់   ផ្អើលអ្វីនោះទេ ដែលពេលខ្លះ គ្រោះថ្នាក់ កើតឡើងទៅបានដោយសារតែបញ្ហាបច្ចេកទេសបច្ចេកវិទ្យា​។ ខ្ញុំនឹងធ្វើការសិក្សាដូចគ្នា ថាតើ តួរ លេខប៉ុន្មានអោយប្រាកដនៃគ្រោះថ្នាក់ចរាចរណ៍ដែលបាន  បង្កឡើងដោយកត្តាមនុស្ស នៅថ្ងៃតែ មួយ៕

 

ប្រែសម្រួល ៖ តារា

ប្រភព ៖ BBC


Tags: Google Driveless car US Google car