Google ចូលចិត្តនាំយកបណ្ដាឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ឡើងទៅកាន់អវកាស។ ដំបូង
ក្រុមហ៊ុននេះ បានអនុវត្តចំពោះ Nexus S និង One ចំណែកពេលនេះ គឺគម្រោងស្មាតហ្វូន
Project Tango ។
កិត្តិយសលើកនេះ នឹងបានទៅលើស្មាតហ្វូន Tango ជាទូរស័ព្ទមួយប្រភេទដែលអាចតាមដាន
សកម្មភាព ៣ទិសក្នុងពេលតែមួយ ដើម្បីបង្កើតជារូបភាព 3D នៃបរិយាកាសជុំវិញ។ ដោយ
សារតែសមត្ថភាពពិសេសរបស់ខ្លួន ស្មាតហ្វូន Tango នឹងត្រូវបានប្រើប្រាស់ ក្នុងគម្រោង
SPHERES នៃទីភ្នាក់ងារអវកាសអាមេរិក NASA ។
NASA នឹងប្រើប្រាស់បណ្ដាផ្កាយរណបដែលមានរាងមូល អណ្ដែតនៅលើអវកាស ដើម្បីបំពេញ
បេសកកម្ម ជំនួសអវកាសចរ។ មុខងារស្គាល់មុខមាត់ និងមុខងារគូររូប 3D រួមនឹងមុខងារផ្សេងៗ
ទៀតរបស់ Tango ក៏ស្របទៅតាមតម្រូវការរបស់ NASA ។
Google និង NASA នឹងបញ្ជូន Tango ឡើងទៅកាន់អវកាស នៅថ្ងៃទី ១១ កក្កដាខាងមុខ។ នៅ
លើបណ្ដាផ្កាយរណបរបស់ NASA ស្មាតហ្វូន Tango នឹងក្លាយជា “ខួរក្បាល” ជា “ភ្នែក” របស់
ស្ថានីយអវកាសអន្ដរជាតិ ISS ។ នេះគឺជាមោទនភាព សម្រាប់ក្រុមហ៊ុនមួយ ដែលមានការច្នៃ
ប្រឌិតខ្ពស់ តាំងពីផលិតផលប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់បណ្ដាគំនិតប្លែកៗ នៅលើអវកាស។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CBC/Engadget