CamNews

បច្ចេកវិទ្យា 

Google បង្កើតគេហទំព័រ សម្រាប់ប្រឹក្សាយោបល់ ក្នុងការជ្រើសរើសទិញទូរស័ព្ទ Android

បើសិនជាអ្នកកំពុងតែមានតម្រូវការទិញស្មាតហ្វូន Android ថ្មីមួយគ្រឿង ហើយនៅមិនទាន់សម្រេច ចិត្ត ឬស្ទាក់ស្ទើរថាទិញម៉ូដែលណា ដែលសមរម្យបំផុតសម្រាប់ខ្លួន ពេលនេះមិនមានអ្វីូពិបាកទៀត ឡើយ ព្រោះថា Google បានត្រៀមជាស្រេច នូវគេហទំព័រប្រឹក្សាយោបល់មួយ សម្រាប់ជួយអ្នក។ 

កាលពីថ្ងៃទី ១២ ខែមិថុនា ម្សិលមិញនេះ Google បានប្រកាសបង្ហាញជាផ្លូវការនូវ គេហទំព័រប្រឹក្សា យោបល់ក្នុងការទិញទូរស័ព្ទ Android ជាលើកដំបូងរបស់ក្រុមហ៊ុន។

អាន៖ អ្នកបច្ចេកវិទ្យាចិន ប្រលងប្រជែងគ្នា jailbreak iOS 9 ដែលល្បីមិនអាច jailbreak បាន

គេហទំព័រនេះមានអាសយដ្ឋាន https://www.android.com/phones/whichphone/ ដែលត្រូវបាន បង្កើតឡើងជាមួយនឹងលក្ខណៈវិនិច្ឆ័យ គាំទ្រជួយអ្នកប្រើប្រាស់ អាចធ្វើការជ្រើសរើសនូវគំរូទូរស័ព្ទ Android សមតាមបំណងរបស់ខ្លួន។ ជាក់ស្តែងបច្ចុប្បន្ន គេហទំព័រនេះទើបតែអាចប្រើប្រាស់បាន ជាមួយនឹងអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិចប៉ុណ្ណោះ។

អាន៖ Sony: ស្មាតហ្វូន កខ្វក់ជាងបង្គន់សាធារណះ ទៅទៀត ម៉េចអ៊ីចឹង?

Google នឹងផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ នូវបណ្តាការជ្រើសរើសដែលពាក់ព័ន្ធនឹងគោលបំណងទិញ ទូរស័ព្ទរបស់អ្នកប្រើប្រាស់ ដូចជាប្រើសម្រាប់ថតរូប សម្រាប់ធ្វើការ សម្រាប់លេងអ៊ីនធឺណេត បង្ហាញពីស្ទីលផ្ទាល់ខ្លួន...ជាដើម។ ទន្ទឹមនឹងនោះអ្នកប្រើប្រាស់ ក៏នឹងអាចជ្រើសរើសបាននូវឈ្មោះ ក្រុមហ៊ុនផលិត កំរិតតំលៃ និងខ្នាតវិមាត្រទូរស័ព្ទដែលសក្តិសមជាខ្លួន ថែមទៀតផង។

អាន៖ BlackBerry អាចធ្វើការបង្ហាញណែនាំ ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ​ Android នៅក្នុងឆ្នាំនេះ

តាមរយះគេហទំព័រថ្មីនេះផងដែរ Google សង្ឃឹមថា នឹងអាចជួយសន្សំសំចៃពេលវេលាក្នុងការសម្រេច ចិត្តទិញទូរស័ព្ទ ទៅដល់អ្នកប្រើប្រាស់ និងជួយឲ្យអ្នកប្រើប្រាស់ផ្ទាល់ បានយល់ដឹងនូវអ្វីដែលខ្លួនចង់ បាន នៅក្នុងទូរស័ព្ទមួយគ្រឿងៗ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: Google Android Phone Advice Website Hightech