CamNews

ព័ត៌មានអន្តរជាតិ 

ថៃបើកមជ្ឈមណ្ឌល សេវាកម្មជួយសម្រួល ការងារពលករ អន្តោប្រវេសន៍

ព័ត៌មានអន្តរជាតិ ៖   ព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៤ ថា ក្រុម  ប្រឹក្សា ជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់របស់ថៃ ហៅកាត់ ថា NCPO  បានបើកមជ្ឈ មណ្ឌលសេវាកម្មមួយ ជួយសម្រួលដល់សណ្តាប់ធ្នាប់ទីផ្សារការងារ នៃពល ករបរទេស។

ការបង្កើតមជ្ឈមណ្ឌលការងារនេះ មានគោលដៅផ្តល់ភាពងាយស្រួលដល់ជនបរទេសដែលស្វែង រក ការងារធ្វើ ជួយឲ្យពួកគេទទួលបានសិទ្ធិធ្វើការក្នុងប្រទេសថៃស្របច្បាប់  ។ ជាមួយគ្នានេះដែរ NCPO  សង្ឃឹមថា ការងារថ្មី  នេះ អាចជួយបញ្ឈប់ការជួញដូរកម្មករបរទេស ក៏ដូចជាជួយ បញ្ឈប់ ការងារខុសច្បាប់ក្នុងប្រទេសថៃ។

មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលដូចគ្នាផ្សេងទៀត នឹងត្រូវបើក ដំណើរការ នៅក្នុង បណ្តាខេត្តជាប់ឆ្នេរ សមុទ្រ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៤ ។    ដោយឡែកនៅតាមបណ្តាខេត្តផ្សេងៗទៀត នឹងត្រូវ រៀប ចំ ឡើងនៅពាក់កណ្តាលខែ កក្កដាខាងមុខ។

សូមជំរាបថា ខេត្ត Samut Sakhon  ជាខេត្តនៅភាគខាងលិចទីក្រុងបាងកក ដែលជាតំបន់មួយ ប្រ មូល ផ្តុំទៅ ដោយពលករបរទស បម្រើការងារ ផ្នែកឧស្សាហកម្ម នេសាទ ច្រើនជាងគេ នៅក្នុង ប្រ ទេស ថៃ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM