ព័ត៌មានកំសាន្ត ៖ តារាម៉ូដែលល្បីឈ្មោះថា អ្នកស្រី Angelina Jolie បានបង្ហាញវត្តមាននៅលើទឹកដីអង្គរកាលក្នុងថ្ងៃបើកសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ត "មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ" ដែលអ្នកស្រីជាអ្នកដឹកនាំផលិតដោយផ្ទាល់តែម្តង ពិតជាអស្ចារ្យខ្លាំងណាស់ ។
នាង Angelina Jolie បានបន្តថា ក្នុងសាច់រឿងមួយនេះនាង បង្កើតឡើងសម្រាប់ប្រទេសកម្ពុជាដោយផ្ទាល់តែម្តង ហើយក៏ជារឿងមួយដែលចំណាយទុនច្រើនជាងរឿងមុនៗដែលនាងធ្លាប់បានដឹកនាំសម្តែងផងដែរ ។
អ្វីដែលកាន់តែចាប់អារម្មណ៏ខ្លាំងឡើងនោះគឺ តារាស្រីកើតឆ្នាំ ១៩៧៥ រូបនេះក៏បាននាំកូនៗទាំង៦នាក់មកជាមួយផងដែរ ហើយនៅក្នុងនោះក៏មានវត្តមាន Maddox ជាកូនច្បងនិងមានដើមកំណើតនៅឯប្រទេសកម្ពុជា ដែលតារាស្រីរូបទទួលយកទៅចិញ្ចឹម ។ រីឯប្អូនៗទាំង ៥ នាក់ទៀតគឺមានដូចជា Zahara, Shiloh, Pax និងកូនភ្លោះ Knox និង Vivienne ។
នៅក្នុងផងដែរគេសង្កេតឃើញថា ប្អូនប្រុស Maddox ជាកូនច្បងនិងមានដើមកំណើតនៅឯប្រទេសកម្ពុជា ហាក់មានសភាពប្លែក និងធំធាត់ជាងមុនឆ្ងាញណាស់ ឬ អាចនិយាយបានថា លោកទទួលបានការថែទាំយ៉ាងដិតដល់ពីនាង Angelina Jolie ដែលជាម្តាយចិញ្ចឹម ប៉ុន្តែបៀបដូចជាម្តាយបង្កើត ៕
-ចុចអាន ៖ Angelina Jolie ទម្លាយអារម្មណ៍ពិត លើទឹកដីអង្គរ បើគ្មានកម្ពុជា ខ្ញុំក៏មិនអាចក្លាយជា....
ដោយ ៖ គន្ធា
ប្រភព ៖ FB