CamNews

អ្នកវិទ្យាសាស្ដ្រ អាចមើលឃើញ Galaxy កាលពីជាង ១៤ពាន់លានឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវបានរកឃើញវិធីក្នុងការមើល កាឡាក់ស៊ី បានដឹងថា កាឡាក់ស៊ី គឺក៏កើតមក
ជាង ១៤ ពាន់លានឆ្នាំមកហើយ។ សព្វថ្ងៃនេះគេអាចប្រើ តេឡេស្កុប មើលឃើញកាឡាកស៊ីធំៗ
ផ្សេងទៀតដែលគេសិក្សាដឹងថាមានអាយុកាលប្រមាណជាង ៧០០ លានឆ្នាំ។




ជាទូទៅ កាឡាក់ស៊ី ត្រូវបានគេស្គាល់ថាជាលទ្ធផលនៃការផ្ទុះនូវផ្កាយជាច្រើនដែលបង្កើតបាន
ជាព្រះអាទិត្យមួយ និងភពជាច្រើននៅជុំវិញវា។ ការងារនេះត្រូវបានគេចុះផ្សាយលើសារព័ត៌មាន
Journal Nature ដែលគេបានប្រើប្រាស់ តេឡេស្កុប ស្រូបសម្លេងដើម្បីស្វែងរករលកសញ្ញារបស់
អាតូម អ៊ីដ្រូសែន នៅក្រៅលំហរអាកាស។



ការសិក្សាថ្មីនេះនឹងត្រូវសិក្សាលើរលកអាតូម អ៊ីដ្រូសែន ដែលមាននៅលើ កាឡាក់ស៊ី ផ្សេងៗក្រៅ
ពី កាឡាក់ស៊ី ដែលផែនដីឋិតនៅ ហើយក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាការសិក្សានេះនឹងអាចមាន
តម្រូយសម្រាប់សិក្សាអំពីធាតុដើមនៃការករកើត កាឡាក់ស៊ី ដែលយើងរស់នៅសព្វថ្ងៃ ដែលគេ
ប៉ាន់ស្មានបានថា កាឡាក់ស៊ី ដែលយើងរស់នៅសព្វថ្ងៃនេះអាចមានអាយុលើសពី ១៤ ពាន់លាន
ឆ្នាំមកហើយ៕

ដោយ៖ ផានិត
ប្រភពពី៖ Dailymail 


Tags: dailymail univer galaxy