ព័ត៌មានបច្ចេកវិទ្យា ៖ ក្រុមហ៊ុន Samsung Electronics បានប្រកាសបង្ហាញគ្រឿងលំអ Galaxy Tab S ដែលទើបដាក់បង្ហាញថ្មីៗនេះ។ គ្រឿងលំអនីមួយៗរចនាឡើង ដើម្បីបំពេញ ក៏ដូចជាផ្តល់ជូននូវឧបករណ៍ Tablet របស់លោកអ្នកនូវភាពរលោងស្រស់ស្អាតទាន់សម័យ ដែលត្រូវបានបង្កើត ឡើង ដើម្បី ឈានដល់កម្រិត អតិបរមានៃបទពិសោធន៍មើលវីដេអូ និងផលិតភាពរបស់ ខ្លួន។ ចំពោះគ្រប់គ្រឿង លំអថ្មីនេះ ផ្តល់ជូន អត្ថប្រយោជន៍ នៃលក្ខណៈ ពិសេសដល់ Galaxy Tab S ដែលលាត សន្ធឹងនូវ សមត្ថ ភាព របស់ខ្លួន និង ធ្វើឱ្យ កាន់តែប្រសើរឡើង លើកិច្ចការជាច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់អាច រីករាយ នឹងគុណសម្បត្តិទាំងអស់របស់ Samsung Galaxy S ដើម្បីពង្រីកសក្តានុពលឱ្យបានធំបំផុត។
ម្ចាស់ Galaxy Tab S នឹងទទួលបានជម្រើស ជាច្រើននៃគម្រប ( Cover ) រចនាយ៉ាងប្រណិតស្រស់ ស្អាត ជាមួយគម្របប្រភេទ Book Cover អាចផ្តល់ជូននូវរបៀបដាក់ Galaxy Tab S ក្នុងបីសណ្ឋាន ផ្សេង គ្នាសម្រាប់ភាពងាយស្រួលបំផុតក្នុងការមើលវីដេអូ ការអាន ឬ ការវាយអក្សរ ។ សម្រាប់ អ្នក ប្រើប្រាស់ដែលកំពុងរកមើលគម្រប ដែលមានភាព ការពារខ្ពស់ និង ស្តើង ពេលនេះ Samsung បាន ផ្តល់នូវគម្របប្រភេទ Simple Cover ដែល ស័ក្តិសមឥតខ្ចោះជាមួយការការពារ និងទម្ងន់ដ៏ស្រាល ។
អ្វីដែលរឹតតែសម្បើមអស្ចារ្យដើម្បីលើកកម្ពស់សមត្ថភាពមុខងារ និង ផលិតភាពរបស់ Galaxy Tab s គឺក្តារចុចប៊្លូធូស Samsung (Samsung Bluetooth Keyboard ) ។ ក្តារចុច នេះត្រូវបានរចនាឡើង ជា ពិ សេស ដូចទៅនឹងក្តារចុចកំព្យូទ័រយួរដៃ ដែលធ្វើឱ្យវាមានទំនាក់ទំនងរវាងគ្នាកាន់តែល្អ និងកាន់ តែ ប្រសើរដល់អ្នកប្រើ Galaxy Tab S ជាមួយលក្ខណៈពិសេសនៃ ក្តារ ចុច Galaxy Tab S និងគ្រាប់ក្តារ ចុចកោង។
ដើម្បីបង្កើនបទពិសោធន៍នៃ Galaxy Tab S ទៅកាន់មួយកម្រិតទៀត អ្នកប្រើប្រាស់ ក៏អាចរីករាយ ជា មួយនឹងប្រព័ន្ធបំពងសម្លេងដ៏ពិរោះតែមួយគត់ពីកាសស្តាប់តន្រ្តី Samsung Level ។ ការអភិវឌ្ឍន៍នៃ ដើមកំណើតជាអ្នកឈានមុខគេលើផលិតផលទូរស័ព្ទ ចល័ត ក្នុងឧស្សាហកម្មនេះ កាសស្តាប់ តន្រ្តី Level Series ដែលមានដូចជា Level Over, Level On និង Level Inផ្តល់ជូននូវឧបករណ៍សម្លេងដែល មានគុណភាពសំឡេងស្រួយ រណ្តំអារម្មណ៍ ក៏ដូចជាភាពងាយស្រួលដាក់តាមខ្លួន និងការរចនាស្រស់ ស្អាត ទាន់សម័យ ដែលពិតជាធ្វើឱ្យអ្នកប្រើប្រាស់ Galaxy Tab S ទទួលបាននូវបទពិសោធន៍សំឡេង ដ៏ពិរោះល្អបំផុត។
អំពី Samsung Galaxy Tab S
Samsung Galaxy Tab S គឺជា Tablet ស្តើង និង ស្រាលបំផុតរបស់ Samsung ជាមួយបច្ចេកវិជ្ជា អេ ក្រង់ Super AMOLED WQXGA (2560x1600, 16:10) ដែលរចនាឡើង ដើម្បីផ្ដល់នូវវិសាលភាព នៃ រូប ភាពពណ៌ធម្មជាតិត្រជាក់ភ្នែកផុសឡើងគ្មានគូប្រៀប។ Samsung Galaxy Tab s ត្រូវបានបំពាក់ ជាមួយនឹងលក្ខណៈពិសេស ដើម្បីបង្កើនផលិតភាព កាន់តែប្រសើរឡើងសម្រាប់កិច្ចការច្រើនបាន យ៉ាង ងាយស្រួលនៅក្នុងរូបរាងដ៏ប្រណិតទាន់សម័យ និងភាពងាយស្រួល ។ Galaxy Tab s នឹងមាន ដាក់លក់នៅលើទីផ្សារជាមួយជម្រើសអេក្រង់ 10.5 អ៊ីញ និង 8.4 អ៊ីញ និងមានព៌ណទង់ដែង និង ព៌ណសភ្លឺផងដែរ ៕
គម្របBook Cover របស់ Galaxy Tab S
ដោយ ៖ កុសល