បន្ទាប់ពីមានការលេចឮព័ត៌មានមួយចំនួន នៅឯព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យា MWC 2014
ក្រុមហ៊ុន Samsung បានទទួលស្គាល់ជាផ្លូវការថា វត្តមានរបស់ Galaxy Tab 4 ពិតជាមានពិត
មែន។
វត្តមានរបស់ Galaxy Tab 4 នៅក្នុងពិភពបច្ចេកវិទ្យា ទើបត្រូវបាន Samsung ទទួលស្គាល់ជា
ផ្លូវការ ដោយការដាក់បញ្ចូលឈ្មោះ ថេប្លេត នេះ ទៅក្នុងបញ្ជីនៃបណ្ដាឧបករណ៍ដែលអាច ដំណើរការជាមួយ Gear Fit ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ តាមរយៈនេះ គេឃើញមានទូរស័ព្ទ និងកុំព្យូទ័រថេប្លេត ដល់ទៅ ២០ម៉ូដែល របស់ Samsung មានប្រព័ន្ធសម កាលកម្មទិន្នន័យ ជាមួយខ្សែដៃសុខភាពឆ្លាតវៃ Gear Fit នេះ។
ទន្ទឹមនឹងនេះ តាមរយៈរូបភាពខាងលើ គេសន្និដ្ឋានថា ថេប្លេត ជំនាន់ទី ៤ របស់ Samsung នឹង មានកំណែអេក្រង់ដល់ទៅ ៣ប្រភេទ គឺ ៧ inch, ៨ inch និង ១០.១ inch ដូចទៅនឹងការបែក
ធ្លាយ ព័ត៌មានមុននេះ។
Galaxy Tab 4 អាចនឹងត្រូវបានក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះ បញ្ចេញលក់ក្នុងទីផ្សារ មុន នឹងខ្សែដៃសុខភាព បង្ហាញខ្លួន នៅចុងខែមិនានេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk