ព័ត៌មានបច្ចេកវិទ្យា ៖ មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Samsung បានសម្ពោធដាក់លក់ជាផ្លូវការ Samsung Galaxy Tab S នៅទីក្រុងញូវយ៉ក ទីបំផុត Samsung Galaxy Tab S បានដល់ប្រទេសកម្ពុជាដោយ មិនត្រឹមតែ ធ្វើឱ្យការរង់ចាំរបស់លោកអ្នកបញ្ចប់នោះទេ ប៉ុន្តែលោកអ្នក នឹង រីក រាយ នូវកម្មវិធីផ្តល់ជូនពិសេសអស្ចារ្យសម្រាប់អតិថិជន 30 នាក់ដំបូងដែលទិញ Samsung Gal - axy Tab S នៅថ្ងៃសម្ពោធដាក់លក់ជាផ្លូវ ការដែលពិតជាធ្វើឱ្យលោកអ្នកមានមោទនភាព។
ក្រុមហ៊ុន Samsung រំពឹងថានឹងដាក់សម្ពោធលក់ជាផ្លូវការក្នុងប្រទេសកម្ពុជានៅថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2014 ចាប់ពីម៉ោង 9 ព្រឹក - 11 ព្រឹក នៅហាងលក់ទូរស័ព្ទទំនើប សាមសុង អប្សរា ផាកវ៉េ មហា វិថីម៉ៅសេទុង។ ជាមួយលក្ខណៈពិសេសនៃប្រភេទអេក្រង់ Super AMOLED រូបភាព ច្បាស់ល្អឥត ខ្ចោះ ពិតជាអាចផ្តល់ជូនបទពិសោធន៍នៃការទស្សនាអស្ចារ្យបំផុតជាមួយរូបរាងស្ដើង និង ស្រាល ក៏ដូចជាមុខងារកិច្ចការជាច្រើន ហើយ អាចធ្វើការហៅទូរស័ព្ទចេញបានផងដែរ ដែលពិតជា ធ្វើឱ្យ អតិថិជនទន្ទឹងរង់ចាំ យ៉ាងអន្ទះសា ។ ក្រុមហ៊ុន Samsung នឹងផ្តល់ជូនអតិថិជន 30 ដំបូងដែល ទិញ Samsung Galaxy Tab S 10.5 អ៊ីញ នៅថ្ងៃសម្ពោធដាក់លក់ នូវកា្តរចុច (Keyboard) ដែល មានតម្លៃ 150 ដុល្លារ និងរីករាយជាមួយទិន្នន័យអ៊ីនធើណិត 24 GB ព្រមទំាងគម្របដ៏ប្រណិតតម្លៃ 50 ដុល្លារ។ លោកអ្នកនឹងពេញ ចិត្តជាមួយលក្ខណៈពិសេស និងចំណុច លេចធ្លោនៃ បច្ចេកវិជ្ជា អេ ក្រង់ Super AMOLED រូបភាព ច្បាស់ល្អឥតខ្ចោះ (2,560 X 1.600) ដែលទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លំាងដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួល បានបទពិសោធន៍រីករាយនូវកម្រិតគុណ ភាពរូបភាពផុសចេញច្បាស់បំផុត ដូចធម្មជាតិពិតៗ ដែល ជាបទពិសោធន៍ថ្មីសម្រាប់ការទស្សនា ដែលអាចនិយាយបានថាមានលក្ខណៈល្អឥតខ្ចោះពុំធ្លាប់មានក្នុងប្រភេទ Tablet ទំាងអស់។
ដោយបច្ចេកវិជ្ជា Samsung ត្រូវ បាន បង្កើតឡើង ជាមួយក្ដីស្រឡាញ់ ការរចនារបស់ Samsung Galaxy Tab S ពិតជាធ្វើឱ្យគ្រប់គ្នាពេញចិត្តជាមួយ ភាពប្រណិតស្រស់ស្អាតបំផុត និងគួរឱ្យ ទាក់ ទាញ ដែលពិតជាស្តើងត្រឹមតែ 6.6 mm និងមានទម្ងន់ដ៏ស្រាលត្រឹម 450 ក្រាម សម្រាប់ម៉ូឌែល អេ ក្រង់ 10.5 អ៊ីញ និង 280 ក្រាម សម្រាប់ ម៉ូឌែលអេក្រង់ 8.4 អ៊ីញ ។ អ្វីដែល អស្ចារ្យជាង នេះទៅ ទៀតនោះ គឺលោក អ្នកគ្មានការព្រួយបារម្ភអំពីបញ្ហាយកប្រដាប់សាកថ្មតាមខ្លួននោះទេ ព្រោះលោក អ្នកអាចរីករាយការ ទស្សនាវីដេអូបានកាន់តែយូររហូតដល់ទៅ 11 ម៉ោង។
នេះប្រាកដជាពិបាកក្នុងការបដិសេធដើម្បីឱ្យចំណាត់ថ្នាក់ Samsung Galaxy Tab S ជា Tablet ដែលល្អអស្ចារ្យជាងគេបំផុតសម្រាប់ជាប្រយោជន៍ការងារវិជ្ជាជីវៈ និងការកម្សាន្ត។
ការផ្តល់ជូនពិសេស ដ៏កម្រ នេះសម្រាប់ អតិថិជន 30 នាក់សម្រាប់ការទិញ Samsung Galaxy Tab S 10.5 អ៊ីញ នៅថ្ងៃសម្ពោធដាក់លក់ ជាផ្លូវការថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2014 ពីម៉ោង 9 ព្រឹក - 11 ព្រឹក នៅហាងលក់ទូរស័ព្ទទំនើប សាមសុង អប្សរា ផាកវ៉េ តែប៉ុណ្ណោះ។ មកមុន ទទួលបានមុន ប្រើបានមុន។ សូមអញ្ជើញមកឱ្យបានរួសរាន់ បើមិនដូច្នោះទេ ប្រយ័ត្នខកឱកាសពិសេសដ៏កម្រនេះ
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេ ក្នុងពិភពលោកលើផលិតផល បច្ចេកវិជ្ជាដ៏សម្បូរ បែបតាមរយៈការបង្កើតថ្មី និង របកគំហើញឥតឈប់ឈរ ។ យើងមាន បុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លារ អាមេរិក។ ព័ត៌មានបន្ថែម សូមមើល គេហ ទំព័រ www.samsung.com ។
ដោយ ៖ កុសល