CamNews

បច្ចេកវិទ្យា 

កញ្ញា សុគន្ធ នីសា និយាយថា “គ្រប់បច្ចេកវិជ្ជា Samsung បង្កើតឡើង ជាមួយ ក្តីស្រលាញ់”

ព័ត៌មានបច្ចេកវិទ្យា ៖ ក្នុងពេលថ្មីៗនេះ​ កញ្ញាសុគន្ធ នីសា ត្រូវបានអញ្ជើញជាតារាកិត្តិយស​ក្នុងកម្មវិធី​រាត្រីកម្សាន្ត​​  ដើម្បីសាកសួរ   ទាក់ទង    ទៅពីការងារ និងជីវិតប្រចាំថ្ងៃរបស់កញ្ញា ប៉ុន្តែអ្វីដែល​គួរកត់​សម្គាល់​ពីសម្តីរបស់កញ្ញា  គឺការរៀប  រាប់ ក៏ដូចជាផ្តល់ជូននូវបទពិសោធន៍ អំពីលក្ខណៈពិសេស នៃ បច្ចេកវិជ្ជាសម្រាប់ធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃមានលក្ខណៈប្រសើរពោរពេញជាមួយក្តីស្រលាញ់។ដូច្នេះ សូមអានសម្តីរបស់កញ្ញាដែលបានដកស្រង់ពីក្នុងកម្មវិធីទំាងអស់គ្នា។

កញ្ញា សុគន្ធ នីសា បានមានចំណាប់អារម្មណ៍      ថា “អ្វីខ្ញុំពេញចិត្ត និងស្រលាញ់អំពីអាជីពរបស់ខ្ញុំ គឺ អាចនាំមកជូនដល់ប្រិយមិត្ត    ទំាងអស់នូវភាពសប្បាយរីករាយ ក៏ដូចជាអាច បំពេអារម្មណ៍ ដល់ពួក គាត់ផងដែរ ។    ហើយអ្វីដែលខ្ញុំមានមោទនភាពខ្លំាងបំផុតចំពោះរូបខ្ញុំផ្ទាល់ គឺការជ្រើសតំាង ជាតារា តំណាង ម៉ាកផលិតផលបច្ចេកវិជ្ជាឈានមុខគេក្នុងពិភពលោក គឺ Samsung

នីសា បានបន្តទៀតថា “គ្រប់គ្នាតែងតែចង់   បាននូវក្តីស្រលាញ់ ហេតុដូចនេះ  បច្ចេកវិជ្ជា Samsung បង្កើតឡើងជាមួយក្តីស្រលាញ់សម្រាប់លោកអ្នកគ្រប់គ្នា។ បច្ចេកវិជ្ជា Samsung បានបង្កើតគឺលើស ពីអ្វីដែលអ្នកគិត។ ហើយអ្វីដែលអស្ចារ្យបំផុត     គឺក្រុមហ៊ុន Samsung គឺជា  ក្រុមហ៊ុន​លេខ ១ ផ្នែក ទូរទស្សន៍នៅលើសាកលលោក8 ឆ្នាំជាប់ៗគ្នាទៅហើយ រួមទាំងជាក្រុមហ៊ុននាំមុខគេ ផ្នែកបច្ចេកវិទ្យា នៅក្នុង ប្រទេសកម្ពុជាផងដែរ ។ ថ្មីៗនេះ Samsung  បានសម្ពោធជាផ្លូវការ នូវទូរទស្សន៍កោង ដំបូង បំផុតនៅលើពិភពលោក     Curved  UHD TV ដែលផលិតដោយបច្ចេកវិជ្ជា Ultra-high បង្ហាញនូវ បច្ចេកវិជ្ជានិង ជួយសម្រួលការរចនាអេក្រង់កោង      និង ផ្តល់នូវលក្ខណៈ សមស្រប ទៅភាពប្រាកដ និយម នៃរាងកោងគួរឲ្យស្រឡាញ់ និង   ផ្តល់រូបភាពភ្លឺច្បាស់ល្អឥតខ្ចោះ ផ្តល់ជូនអ្នក ទស្សនារីករាយ ទស្សនារូបភាពនិងវិដេអូយ៉ាងត្រជាក់ភ្នែកល្អឥតខ្ចោះ។

និងជាពិសេសជាងនេះទៅទៀត ផលិតផលសម្ភារៈផ្ទះបាយម៉ូឌែលចុងក្រោយបំផុតដែលធ្វើឲ្យលោក អ្នក អ្នកភ្ញាក់ផ្អើល គឺ  ទូទឹកកក Samsung Food Showcase និង       ម៉ាស៊ីនបោកសម្លៀកបំពាក់  WW9000 ។     ទូទឹកកក​ Samsung Food ShowCase  ជាផលិតផលដែលបានរចនានូវគំនិតថ្មី ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ងាយស្រួលប្រើប្រាស់ និងរចនាថតខាងក្នុង យ៉ាងឆ្លាតវៃ និងបែងចែក បាន ល្អ ងាយស្រួលយកទុកដាក់មុខម្ហូប ឬ អាហារដែលទុកក្លាស្សេនៅថតនីមួយៗ។

និយាយពីម៉ាស៊ីនបោកសម្លៀកបំពាក់  WW9000 វិញ គឺពិតជាល្អបំផុត  ជាមួយរចនារាងដ៏ស្អាត តូច ច្រឡឹង សាកសមជាមួយគេហដ្ឋានទាន់សម័យ និងការបោកសម្អាតដ៏ឆ្លាត វៃជាមួយនឹងការបញ្ជា នៅ លើផ្ទៃកញ្ចក់ Touch screen ងាយស្រួលប្រើ និងអាចជួយសន្សំសំចៃ    ថាមពលខ្ពស់ជាមួយប្រព័ន្ធ Ecobubble។អ្វីដែលអស្ចារ្យបំផុតនោះ វាអាចបញ្ជាបោក    សម្លៀកបំពាក់ តាមទូរស័ព្ទដៃស្មាតហ្វូន បាន ថែមទៀតផង។

ជាចុងបញ្ចប់ ក្នុងនាមជាតារា     តំណាងផលិតផល Samsung  ខ្ញុំសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់អតិថិជនទំាងអស់ដែលតែងតែផ្តល់នូវការគាំទ្រអស់ពីចិត្ត   លើគ្រប់ផលិតផល Samsung ដើម្បី បង្កើន ក៏ដូចជាបំពេញកម្រិតពេញចិត្តរបស់លោកអ្នក។ ចុងក្រោយខ្ញុំជឿជាក់យ៉ាងមុតមាំថាក្រុមហ៊ុន Samsung នឹងបន្តភាពច្នៃប្រឌិត  សម្រាប់ផលិតផលថ្មី ដ៏អស្ចារ្យ     ដរាបណាលោកអ្នកនៅតែជឿលើ Samsung ។ សូមអរគុណ!”

តាមរយៈសម្តីរបស់កញ្ញា យើងឃើញច្បាស់ហើយថាគ្រប់បច្ចេកវិជ្ជា Samsung ពិតជាបង្កើតឡើង ជា មួយក្តីស្រលាញ់     ។ ដូច្នេះសូមបន្តប្រើប្រាស់ផលិតផល Samsung ដើម្បីបន្តទទួលយក និងចែក ក្តី ស្រលាញ់ទៅគ្រប់គ្នា។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេក្នុងពិភពលោកលើផលិតផល បច្ចេកវិជ្ជាដ៏     សម្បូរបែបតាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ       ។  យើងមាន បុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយ មានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លារ អាមេរិក ។ ព័ត៌មានបន្ថែម សូមមើល គេហទំព័រ www.samsung.com។

ដោយ ៖ កុសល


Tags: Int news Unt news Tablet Hightech Samsung World news Galaxy