CamNews

ទូរស័ព្ទ 

Galaxy S4 មានបន្ថែម ៤ពណ៌ថ្មី និងលក់ចេញបាន ១០ លានគ្រឿងហើយ

ក្រោយពីការប៉ាន់ស្មានមួយចំនួន កាលពីសប្តាហ៍មុន នៅថ្ងៃនេះ (២៣/៥) Samsung បានបង្ហាញ
ពីចំនួន នៃការលក់ចេញទូទាំងពិភពលោករបស់ Galaxy S4 បានចំនួន ១០លានគ្រឿងហើយ
ពោលគឺ ក្នុងមួយវិនាទី លក់ចេញបាន ៤គ្រឿង។

Galaxy S4 ទទួលបានឯត្តទគ្គកម្មថ្មី ក្រោយរយះពេល ២៧ថ្ងៃ ដែលបានចេញលក់នៅលើទីផ្សារ
ព្រោះថា Galaxy S III ត្រូវចំណាយពេល ៥០ថ្ងៃ ឯណោះ ទើបលក់បាន ១០លានគ្រឿង ចំណែក
ឯ Galaxy S II គឺចំណាយពេលដល់ទៅ ៥ខែ។

បច្ចុប្បន្ន Galaxy S4 ត្រូវបានដាក់លក់លើទីផ្សារមានតែពីរពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ និងស។ ជាក់
ស្តែង Version ពណ៌ខៀវ (Blue Arctic) ក្រហម (Red Aurora) កំពុងត្រូវបានរៀបចំបង្ហាញខ្លួននៅ
លើទីផ្សារហើយ ហើយបន្ទាប់មកគឺពណ៌ស្វាយ (Purple Mirage) និងត្នោត (Brown Autumn) ក្នុង
រដូវវិស្សមកាល ឆ្នាំនេះ។

កាលពីដើមសប្តាហ៍នេះ ទស្សនាវត្តីអតិថិជនល្បីឈ្មោះរបស់អាមេរិច បានរៀបចំផ្តល់ល់ចំណាត់
ថ្នាក់ ដោយឲ្យ Galaxy S4 គឺជាស្មាតហ្វូនលេខ ១ ក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់មកគឺ HTC One។
វាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែល iPhone 5 មានចំណាត់ថ្នាក់ដល់លេខ ៥ គឺនៅ
ក្រោមទាំង Galaxy S III ថែមទៀតផង៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S4 4 new colors samsung smartphone hightech