ស្ទើរតែមិនគួរអោយ ៖ ពិតជាសំណាងហួស ខណៈពេលដែលបុរសម្នាក់ មិនបានស្លាប់បាត់
បង់ជីវិតអ្វីនោះទេ សូម្បីតែរងរបួសធ្ងន់ និងស្រាល ទំនងជាមិនមានផង បន្ទាប់ពីគាត់បាន
បើកឡានក្នុងល្បឿនដ៏លឿន និងស្ទុះទៅបុកស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែងយ៉ាងកម្រោល
ក្រោយពីរថយន្តរបស់គាត់ក្រឡាប់ដល់ទៅ ពីរ បី ដងឯណោះ។
អ្វីដែលជាភាពភ្ញាក់ផ្អើល និងគួរអោយរន្ធត់នោះគឺថា វាគឺជាករណីគ្រោះថ្នាក់ ដ៏គួរអោយ
រន្ធត់ហួស ខ្វះតែបន្តិច អាចនៅក្រឡាប់ ទៅបុកកន្លែងចាក់សាំង នាស្ថានីយ៍ប្រេងឥន្ទនៈ
មួយនេះដែលអាចនឹងងាយ ឆាបឆេះ ។ អ្វីដែលហួសចិត្ត និងមិននឹកស្មានដល់ នោះគឺថា
ក្រោយពីបានកើតហេតុ បុរសដែលជាអ្នកបើកបររូបនោះ បានលោតចេញពីទ្វាររថយន្ត រួច
ក៏បានហៅតាក់ស៊ីជិះទៅបាត់។
យ៉ាងណាមិញ បើយោងតាមសម្តីលោកស្រី Thanaa Bassette ត្រូវជាម្ចាស់ស្ថានីយ៍ប្រេង
ឥន្ទនៈមួយកន្លែង នោះអោយដឹងថា មកទល់នឹងពេលនេះ លោកស្រីក៏កំពុងតែសហការ
ជាមួយនឹងមន្រ្តីប៉ូលីស ដើម្បីឈានដល់ការចាប់ឃាត់ខ្លួន បុរសដែលជាអ្នកបង្កហេតុរូប
នោះ ។ បើនិយាយពីទំហំនៃការខូចខាតវិញ លោកស្រី Bassette បន្ថែមថា ករណីគ្រោះ
ថ្នាក់លើកនេះ បង្កអោយខូចខាតទ្រព្យសម្បត្តិអស់ជាង ៥ ពាន់ដុល្លារ។
គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍កន្លង
ទៅ នៅឯរដ្ឋ Ohio សហរដ្ឋអាមេរិក។ ខាងក្រោមនេះជាវីដេអូដើម្បីបំបាត់នូវមន្ទិលសង្ស័យ
តាមដានទស្សនាបន្តិចទៅ ៖
បញ្ជាក់ ៖ គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃគួរណាគោរពច្បាប់ចរាចរណ៍អោយ
បានខ្ជាប់ខ្ជួន ។ បើបើកបរ កុំសេពគ្រឿងស្រវឹង បើសេពគ្រឿងស្រវឹង សូមកុំបើក
បរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ abcnews