កាលពីថ្ងៃទី ១៦ឧសភា យន្ដហោះពីរគ្រឿងរបស់កងទ័ពអាកាសប៉ាគិស្ថានបានបុកគ្នានៅពេល
កំពុងធ្វើការហាត់សម បណ្ដាលអោយអ្នកបើកបរទាំងអស់ ៤នាក់ត្រូវបាត់បង់ជីវិត។
យន្ដហោះ Mushshak ពីរកៅអីបានបុកគ្នានៅលើអាកាស ខណៈដែលកំពុងហាត់សមនៅភាគ
ពាយព្យនៃក្រុង Islamabad ។ យន្ដហោះទីមួយបានធ្លាក់លើផ្ទះប្រជាជន និងធ្វើអោយមនុស្សពីរ
នាក់រងរបួស ចំណែកយន្ដហោះទីពីរបានធ្លាក់នៅក្នុងតំបន់ Rashkai មានចម្ងាយ ១៦០គីឡូម៉ែត្រ ពីរដ្ឋធានី។
AFP ដកស្រង់សំដីលោក Mohammad Hussain នគរបាលមូលដ្ឋានបានអោយដឹងថា ក្នុងចំណោម
មនុស្ស ៤នាក់ដែលបានស្លាប់នោះ គឺមានពីរនាក់ជាសិស្ស និងពីរនាក់ទៀតជាគ្រូណែនាំការហោះ
ហើរ។ នេះគឺជាករណីគ្រោះថា្នក់យន្ដហោះលើកទី ៦ ក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ ហើយនេះ
ក៏ជាគ្រោះថ្នាក់ទីពីរក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះផងដែរ។
យន្ដហោះរបស់កងទ័ពអាកាសប៉ាគិស្ថាន រួមមានយន្ដ F-7PG និង A-5 ដែលផលិតដោយប្រទេស
ចិន យន្ដហោះ F-16 ផលិតដោយអាមេរិក និង Mirages របស់បារាំង។ គេបានដឹងថា នៅពេលថ្មីៗ
នេះ ប្រទេសប៉ាគិស្ថានបានទិញបច្ចេកវិទ្យាផលិតយន្ដហោះ JF-17 ពីប្រទេសចិនទៀតផង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP