CamNews

ប្លែកៗ 

អ្នកវិទ្យាសាស្រ្ដ បានផ្ដិតរូបភាព មានលក្ខណៈដូចគោសមុទ្រ នៅក្នុងលំហអាកាស


អាមេរិក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះថា ក្រោយពីការ
ស្រាវជ្រាវ ក្នុងលំហអាកាសកន្លងមក ថ្មីៗនេះ គេបានជួបប្រទះនូវបាតុភូតធម្មជាតិ ចម្លែក
មួយទៀត ដែលបាតុភូតនោះ បានស្ដែងនូវរូបរាងដូច សត្វគោសមុទ្រអញ្ចឹង។



បាតុភូតនោះ ត្រូវបានរកឃើញដោយ ក្រុមអ្នកវិទ្យសាស្រ្ដជាតិសហរដ្ឋអាមេរិក​ ដែលមាន
ឈ្មោះថា National Science Foundation (NSF)។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានពន្យល់ថា
បាតុភូតនោះ ត្រូវបានគេអោយឈ្មោះថា W50 គឺតារាដ៏ធំមួយ ត្រូវបានចាប់ដោយម៉ាស៊ីន
ទំនើបVLA។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានបន្ថែមថា តារាមួយនេះ ត្រូវបានកើតឡើង រាប់
លានឆ្នាំមកហើយ ដែលខ្លួនរបស់វា ដូចសត្វសមុទ្រម៉្យាង មានឈ្មោះថាគោសមុទ្រ "sea
cow" អញ្ចឹង។ តារានេះទៀតសោត ត្រូវបានលាតសន្ធឹងនៅផ្ទៃមេឃ ដោយទទួលបានថា
មពលពីពន្លឺព្រះច័ន្ទផងដែរ។



សត្វគោសមុទ្រ



គួរបញ្ចាក់ផងដែរថា​ តារាដែលមានរាងដូចគោសមុទ្រនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ដ ថត
បានពីដែនលំហរមួយ ដែលមានទីតាំងនៅប៉ែកខាងត្បួង សហរដ្ឋអាមេរិក។ ទោះបីជាយ៉ាង
ណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ នៅមិនអាចទាន់ពន្យល់ថាតើ តារាមួយនេះ អាចមាន
គ្រោះថា្នក់ដល់ផែនដី ឬយ៉ាងណានោះទេ៕

ដោយ៖ នារី
ប្រភព៖ newsday

 


Tags: Unbelievable strange sea cow sky USA