CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្រោមទូរស័ព្ទ iPhone បំពាក់កាំភ្លើងអាគ្គីសនី ឬកែវយឹតកាមេរ៉ា ជាកំពូលស្រោម សម្រាប់ឆ្នាំ ២០១៤

ស្រោមទូរស័ព្ទដែលប្រែក្លាយ iPhone ទៅជាម៉ាស៊ីនថតកំដៅ ស្រោមជួយឱ្យ iPhone បង្កើនថាម
ពល និងរយៈពេលរបស់ថ្ម ឬស្រោមដែលប្រែក្លាយ iPhone ទៅជាកាំភ្លើងអាគីសនី ជាដើម គឺជា ម៉ូដែលស្រោមដែលត្រូវបានគេទន្ទឹងរង់ចាំបំផុត ក្នុងឆ្នាំ ២០១៤។

១. FLIR One - ស្រោមទូរស័ព្ទដែលប្រែក្លាយ iPhone ទៅជាម៉ាស៊ីនថតកំដៅ


ស្រោម FLIR One របស់ FLIR Systems សម្រាប់ iPhone ត្រូវបានគេចាត់ទុកថា ជាស្រោមដែល
ត្រូវគេរំពឹងរង់ចាំបំផុត។ មានតម្លៃ ៣៥០ដុល្លារអាមេរិក ស្រោមនេះ នឹងប្រែក្លាយ iPhone ឱ្យទៅ
ជាកាមេរ៉ាថតកំដៅ ដែលអាចថតយករូបភាព និងអាចមើលឃើញរបស់ ឬមនុស្សដែលនៅក្នុង
ទីងងឹត។

ដោយវិធីប្រើប្រាស់រូបភាពចលនា រួមនឹងស្រទាប់ spectrum ស្រោមទូរស័ព្ទប្រភេទនេះ អាចបង្កើត
ឡើងវិញនូវរូបភាព ដោយបន្ថែមចំណុចខ្លះៗ ដើម្បីបង្កើតជារូបភាពកំដៅ។ នៅពេលបង្វែរកាមេរ៉ា
តម្រង់ទៅអ្វីមួយ FLIR One នឹងផ្ដល់ទិន្នន័យអំពីសីតុណ្ហភាពនៃវត្ថុនោះ ទៅតាមពេលវេលាជាក់
ស្ដែង។
 
២. ស្រោមដែលជួយបង្កើនថាមពល និងរយៈពេលកាន់ភ្លើងរបស់ថ្ម សម្រាប់ iPhone


ស្រោម Space Pack របស់ Mophie ជួយបង្កើនថាមពលថ្ម និងរយៈពេលនៃការកាន់ភ្លើងរបស់ថ្ម
ឡើងទ្វេដង។ ផលិតផលនេះ អាចប្រើបាន សម្រាប់ iPhone 5 និង 5s ។

Space Pack ក៏មានបំពាក់ថ្ម 1700mAh និងមានកំណែអង្គចងចាំពីរប្រភេទ គឺ ១៦ និង ៣២ GB ។
Mophie ក៏បញ្ចេញកម្មវិធី Space ដើម្បីជួយគ្រប់គ្រងទិន្នន័យដែលត្រូវបានរក្សាទុកក្នុងអង្គចងចាំ
របស់ក្រុម​ហ៊ុន Space Pack។ ស្រោមទូរស័ព្ទ Mophie Space Pack នេះ ត្រូវបានដាក់លក់ ក្នុង
តម្លៃ ១៤៩,៩៥ដុល្លារ សម្រាប់កំណែ ១៦GB និង ១៧៩,៩៥ សម្រាប់កំណែ ៣២GB។

៣. ស្រោមទូរស័ព្ទ បំពាក់កែវយឹតកាមេរ៉ា សម្រាប់ iPhone



Izzi Slim របស់ក្រុមហ៊ុន Izzi គឺជាម៉ូដែលស្រោមទូរស័ព្ទដែលមានបំពាក់កែវយឹតកាមេរ៉ាពិសេស
សម្រាប់ iPhone (5/5c)។ ស្រោមនេះ មានកែវយឹតកាមេរ៉ាដល់ទៅ ៤ ផ្សេងៗគ្នា រួមមាន កែវយឹត
macro, fisheye ១៨០អង្សា , កែវយឹត telescopic 2x , កែវយឹត wide-angle0.67x ។

ជាក់ស្ដែង ស្រោមនេះ មានកែវយឹតចំនួនបី ប៉ុន្ដែអ្នកអាចដោះចេញបាន ដើម្បីប្រើតែមួយ។

៤. ស្រោមដែលបំពាក់កាំភ្លើងបាញ់អាគ្គីសនី



ស្រោមរបស់ Yellow Jacket ត្រូវបានបំពាក់កាំភ្លើងអាគ្គីសនី កម្លាំង ៦៥0.000 Volt ជួយឱ្យអ្នក
ប្រើប្រាស់ ពិសេសគឺស្ដ្រី អាចការពារខ្លួន នៅពេលមានជនចម្លែក វាយប្រហារ។ ផលិតផលនេះ
អាចប្រើសម្រាប់ដាក់ iPhone 5/5S និងមានតម្លៃ ១៤៩ដុល្លារ។

៥. ស្រោម Incipio Atlas ទប់ទល់ទឹក សម្រាប់ iPhone


Incipio Atlas ត្រូវបានគេវាយតម្លៃថា   ជាស្រោមមួយ ក្នុងចំណោមស្រោមដែលទប់ទល់នឹងការ
ជ្រាបទឹកបានល្អបំផុត សម្រាប់ iPhone 5 ហើយក៏ជាស្រោមដែលធុនបំផុត សម្រាប់ iPhone ផង
ដែរ។ ម៉ូដែលនេះ មានតម្លៃ ៦០ដុល្លារ និងអាចទប់ទល់នឹងការជ្រាបទឹក ក្នុងជម្រៅ ១,៨ម៉ែត្រ
សម្រាប់រយៈពេល ១ម៉ោង។

ចំណុចពិសេសរបស់ស្រោមនេះ គឺវាប្រើប្រាស់កញ្ចក់ដើម្បីការពារទូរស័ព្ទ ជំនួសឱ្យការប្រើជ័រ ដែលអាចឱ្យអ្នកមើលទិន្នន័យនៅលើអេក្រង់ បានច្បាស់៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH


Tags: Incipio Atlas Space Pack Yellow Jacket Izzi Slim FLIR One iPhone case 2014