ថ្មីៗនេះ Microsoft បានស្នើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Windows បន្ទាន់សម័យជាបន្ទាន់នូវ
កំណែជួសជុល ដែលមានទាក់ទិននឹងបញ្ហាសុវត្ថិភាពទិន្នន័យ។
ប្រសិនអ្នកគឺជាមនុស្សដែលមានការយកចិត្តទុកដាក់ទៅលើការអាបដេតរបស់ Windows អ្នក
ប្រាកដបានដឹងថា ក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រព័ន្ធប្រតិបត្តិ Windows របស់អ្នក បាន
ស្នើឱ្យអ្នកដំឡើងកំណែជួសជុលជាបន្តបន្ទាប់ ហើយវាបង្កការរំខាន រាល់ពេលបិទម៉ាស៊ីន។ ប៉ុន្ដែ
កំណែជួសជុលនេះ គឺពិតជាមានសារសំខាន់ ដូច្នេះ អ្នកគួរតែដំឡើងវាជាបន្ទាន់។
ជាក់ស្ដែង Microsoft ទើបតែបានប្រកាសចេញនូវកំណែជួសជុលដ៏កម្រមួយ សម្រាប់ដោះសា្រយ
បញ្ហាសុវត្ថិភាព ដែលក្រុមហ៊ុនទើបតែរកឃើញ នៅលើកំណែនានារបស់ Windows ។ ទន្ទឹមនឹង
នេះ Microsoft ក៏បានស្នើឱ្យអ្នកប្រើប្រាស់ទាំងអស់ អាបដេតជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពនៃ
ទិន្នន័យរបស់ខ្លួន។ មកដល់ពេលនេះ គេមិនទាន់ដឹងថា Microsoft បានរកឃើញកំហុសអ្វីឱ្យពិត
ប្រាកដ នៅលើ Window នោះទេ។
កំណែជួសជុល ដែលមានភ្ជាប់មកជាមួយនូវ Windows Server 2003, Windows Vista, Windows
Server 2008, Windows 7, Windows 8 និង 8.1, Windows Server 2012 និង Windows Server
2012 R2 នេះ ត្រូវបានបញ្ចេញ និងដាក់ឱ្យប្រើប្រាស់ កាលពីវេលាម៉ោង ១ទាបភ្លឺ ថ្ងៃទី ១៩វិច្ឆិកា
ម៉ោងនៅកម្ពុជា។ កំណែនេះ មានទំហំប្រហែល ៥,៤ MB សម្រាប់ Windows 7 និង ៧២៤ MB
សម្រាប់ Windows 8 និងកំណែខ្ពស់ជាងនេះ ប៉ុន្ដែ អ្នកប្រើប្រាស់ អាចកំណត់របបស្វ័យប្រវត្ត ដើម្បី
Windows ទាញយកកំណែជួសជុលនេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech.slashdot