CamNews

កីឡាអន្តរជាតិ 

កីឡាករម្នាក់របស់ក្លឹប Atletico ប៊ិះបាត់បង់ជីវិត ក្នុងពេលដណ្តើមបាល់ ជាមួយ Ronaldo (Video inside)

កីឡាករម្នាក់ឈ្មោះ Javier Manquillo របស់ក្លឹប Atletico Madrid ប៊ិះនឹងបាត់បង់ជីវិត នៅដែល ពេលលោត និងធ្លាក់ចុះមកវិញ បត់គ្រិច ក ក្នុងពេលដណ្តើមបាល់ជាមួយកីឡាករ Cristiano Ronaldo។

គ្រោះថ្នាក់នេះ បានកើតឡើង ក្នុងពេលដណ្តើមបាល់គ្នា រវាងកីឡាករទាំងពីរ នៅចុងតង់ទី១ នៃការប្រកួតរវាង Atletico Madrid និង Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានវង្វាន់ Copa Del Rey ។

ក្រោយពីរយះពេល ២០នាទី នៃការត្រួតពិនិត្យ រាងកាយមក ក្រុមគ្រូពេទ្យ បានធ្វើការកំណត់ ថា កីឡាករ Javier Manquillo មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើការប្រកួតបន្តទៀតនោះ ទេ។ តាមបុគ្គលិកមន្ទីរសុខាភិបាលរបស់ ក្លឹបម្ចាស់ពហុកីឡាដ្ឋាន Vicente Calderon ក៏បានឲ្យ ដឹងថា បើទោះជាត្រូវទុកកន្លែងទៅឲ្យកីឡាករ Juanfran វិញ ប៉ុន្តែកីឡាករ Manquillo ពិតជាមាន សំណាងណាស់ ដែលមិនបាក់ ក នោះ។

កីឡាករខ្សែការពារ Manquillo ប៊ិះនឹងបាត់បង់ជីវិត នៅពេលដែលបានលោតតែតបាល់ ហើយ ធ្លាក់មកវិញ ដោយសំយុងក្បាលចុះក្រោម បន្ទាប់ពីប៉ះទង្គិចជាមួយនឹង Ronaldo។ គ្រូពេទ្យបាន និយាយថា បើទោះបីជាមិនអាចប្រកួតបន្តទៀតបាន ប៉ុន្តែវាពិតជាសំណាងណាស់ ដែលកីឡាករ នេះ មិនបាក់ ក ស្លាប់។

ក្នុងការប្រកួតទទួលស្វាគមន៍ Real Madrid, ក្លឹប Atletico បានទទួលបរាជ័យ ក្នុងលទ្ធផល 0-2 និងត្រូវបានចម្រុះចេញ ពីការដណ្តើមយកពានរង្វាន់ Copa Del Rey ក្នុងលទ្ធផលចាញ់សរុប 0-5 ក្នុងការប្រកួតទាំងពីរជើង ជាមួយ Real Madrid ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Football player almost lost life Ronaldo Javier Manquillo La Copa Sport