CamNews

ទូរស័ព្ទ 

Galaxy S6 នឹងប្រើកាមេរ៉ាឡើងដល់ ២១ មេហ្គាភិចហ្សែល

យោងតាមប្រភពព័ត៌មានពី PhoneArena ក្រៅតែពីមានការផ្លាស់ប្តូរលើការឌីហ្សាញរូបរាង Samsung Galaxy S6 ក៏នឹងមានពីរម៉ូដែលផ្សេងគ្នា ប្រើប្រាស់ CPU Qualcomm Snapdragon 810 64-bit និង Samsung Exynos 7420។

Exynos 7420​​ (កាលពីមុនត្រូវបានដាក់ឈ្មោះថា Exynos 5433) គឺជាប្រភេទ CPU 8 Core 64-bit ដែល ត្រូវបានផលិតឡើងលើដំណើរការ 20nm HKMG។ Exynos 7420 ក៏មានការផ្គត់ផ្គង់ស្គាល់នូវទម្រង់មុខ មាត់ និងក្រសែភ្នែកផងដែរ។

បច្ចុប្បន្ននៅមិនទាន់មានព័ត៌មានច្បាស់ការណ៍ ស្តីពីអេក្រង់របស់ Galaxy S6 នៅឡើយទេ។ លទ្ធភាព ច្រើន កំរិតរីសូលុយហ្សិនអេក្រង់របស់ស្មាតហ្វូននេះគឺ 2560x1440 pixel។

រីឯផ្នែកខាងក្រោយ Galaxy S6 នឹងមានកាមេរ៉ាប្រើ Sensor Sony Exmor RS IMX240 16MP ឬ 21MP ជាមួយនឹង feature ទប់រំញ័រ OIS។ ផ្នែកខាងមុខគឺជាកាមេរ៉ាទំហំ 5MP ដែលផ្គត់ផ្គង់ដល់ការថតរូបដោយ ខ្លួនឯងមានគុណភាពខ្ពស់ ដូចទៅនឹងបណ្តាស្មាតហ្វូនត្រកូល Galaxy A ដែលទើបតែបង្ហាញ ខ្លួននា ពេលថ្មីៗនេះដែរ។ Galaxy S6 ក៏នឹងមានមេម៉ូរីក្នុង បីប្រភេទសម្រាប់ជ្រើសរើសគឺ 32GB, 64GB និង 128GB។

ស្មាតហ្វូននឹងប្រើប្រាស់ modem LTE ដែលផលិតដោយ Samsung ខ្លួនឯង (Exynos Modem 333) ជំនួសឲ្យ modem របស់ Intel។ ឈ្មោះកូដរបស់ Galaxy S6 នឹងជា Zero ជាមួយនឹងអក្សរ F. លេខ ផលិតផលនឹងជា SM-G920 ឬ SM-G925៕

...អាន៖ iPhone 6, iPhone 6 Plus, iPad Air 2 អាចនឹងមានម៉ូដែល 32 GB ក្នុងថ្ងៃខាងមុខ

...អាន៖ Tim Cook បានបញ្ជាក់ថា ថ្មរបស់ Apple Watch ប្រើបានតែមួយថ្ងៃ

 

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, vreview


Tags: galaxy S6 camera 21 megapixel Samsung Smartphone Hightech