តាមកាសែតកូរ៉េ The Korean Times ទើបបានឲ្យដឹងថា Samsung អាចនឹងកំពុងធ្វើការអភិវឌ្ឍន៍
phablet ជំនាន់ក្រោយរបស់ Galaxy Note II បច្ចុប្បន្ន។ ជាក់ស្តែង ក្រុមហ៊ុនបានបង្ហើបថា ពួកគេ
នឹងផលិត Note III ជាមួយអេក្រង់ទំហំ 6,3" គឺកើនឡើង 0,8" បើប្រៀបជាមួយ Note II ជាមួយ
បច្ចេកវិទ្យា OLED ជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍មួយដែលនឹងប្រារព្ធនៅចុងឆ្នាំក្រោយ។ ព័ត៌មាន
ស្តីពី Hardware និងការរចនាម៉ូដ គឺស្ថិតនៅក្នុងភាពអាថ៌កំបាំង។
Galaxy Note III នឹងមានអេក្រង់ធំជាងច្រើន ប្រៀបនឹង Note II បច្ចុប្បន្ន
Galaxy Note ទាំងការរចនាម៉ូដ និង Hardware ។ ដោយសារតែ Note ជំនាន់ដំបូងមានអេក្រង់
ទំហំ 5,3" ដល់ Note II មាន 5,5", យើងសង្កេតឃើញថាមានភាពខុសគ្នាទាំងស្រុងពីរូបរាង។
ដូច្នេះ ការដែលដំឡើងអេក្រង់ 6,3", Samsung ចាំបាច់ត្រូវតែផ្លាស់ប្តូរខ្លះទៀតពីរូបរាងខាងក្រៅ
ក៏ដូចជាផ្នែកខាងក្នុង (ពិសេសគឺថ្ម) ទើបអាចត្រូវនឹងការប្រើប្រាស់ថាមពលខ្ពស់ជាងមុន៕
ដោយ៖ សិលា
ប្រភព៖ tte