CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ បំផ្ទុះគ្រាប់បែក បន្សល់ទុកតាំងពីសម័យ សង្រ្គាមលោកលើកទី ២

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ  អោយដឹងថា  នៅឯប្រទេស
ជប៉ុនវិញ កងទ័ពជើងទឹកប្រទេសនេះ​បានធ្វើការបំផ្ទុះគ្រាប់បែកលាន់ឮដូចរន្ទះនៅឯសមុទ្រ
បន្ទាប់ពីបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ   បន្សល់តាំងពីសម័យសង្គ្រាមលោកលើកទី ២
មកម្ល៉េះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា​ គ្រាប់បែកមិនទាន់ផ្ទុះបន្សល់ទុក
តាំងពីសម័យសង្គ្រាមលោកលើកទី ២ នេះ ត្រូវបានរកឃើញនៅឯបាតសមុទ្រ ក្នុងដែនអធិ
បតេយ្យភាពប្រទេសជប៉ុន កាលពីអំឡុងខែមិថុនាកន្លងទៅ។

ដោយឡែក   កាលពីសប្តាហ៍កន្លងទៅនេះ​  ទំព័រសារព័ត៌មានយើងខ្ញុំ ក៏ធ្លាប់បានចុះផ្សាយ
អត្ថបទសារព័ត៌មាន  ស្រដៀងគ្នានោះដែរ   ទាក់ទិនទៅនឹងប្រទេសជប៉ុន     នោះគឺ ជប៉ុន
បង្ហាញ កប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន​ ចាប់តាំងពី  បញ្ចប់សង្គ្រាមលោក លើកទីពីរ ក៏
ដូចជា សារព័ត៌មាន ជប៉ុនប្រារព្ធខួប រំលឹកវិញ្ញាណក្ខ័ន្ធលើកទី ៦៨ នៃការទម្លាក់​គ្រាប់បែក
អាតូមិច (មានវីដេអូ)។ យ៉ាងណាមិញ ជ្រាបកាន់តែច្បាស់ថាតើ  កងទ័ពជប៉ុនធ្វើការបំផ្ទុះ
គ្រាប់បែក    ដែលបានរកឃើញដោយរបៀបណានោះ  តាមដានទស្សនាវីដេអូឃ្លីបខ្លីខាង
ក្រោមនេះទាំងអស់គ្នាណា៎ ៖

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖

- ជប៉ុនបង្ហាញ កប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន​ ចាប់តាំងពី បញ្ចប់សង្គ្រាមលោក លើក
ទីពីរ

- ជប៉ុនប្រារព្ធខួប    រំលឹកវិញ្ញាណក្ខ័ន្ធលើកទី  ៦៨ នៃការទម្លាក់​គ្រាប់បែក អាតូមិច (មាន
វីដេអូ)

- ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក ខណៈនាវិក ១៨ នាក់នៅលើនោះ មិនដឹងថា ស្លាប់ឬក៏
រស់ (មានវីដេអូ)

ដោយ ៖ មង្គល
ប្រភព ៖ ស្កាយ


Tags: Mine WWII Japan Japan navy Seabed