អង់គ្លេស៖ តាមការអោយដឹងពីគេហទំពរ័ដេលីមែល កាលពីថ្ងៃទី ០៦ វិចិ្ឆកា ម្សិលមិញ
នេះថា ទូគ្រឿងអលង្ការនៅផ្សារទំនើបមួយកន្លែង ត្រូវបានក្រុមចោរប្រដាប់ដោយដែក
ទីប និងពូថៅបានវាយបំបែកប្រមូលមាសពេជ្រអស់ រូចក៏ជិះម៉ូតូចេញបាត់ទៅ។
ប្រភពដដែលបានអោយដឹងថា សកម្មភាពចោរប្លន់នេះ បានកើតឡើងនៅវេលាម៉ោង ១០
និង១៥ នាទីព្រឹក នៅឯមជ្ឍមណ្ឌលផ្សារ Brent Cross ភាគខាងជើងទីក្រុង London ប្រ
ទេសអង់គ្លេស។ សាក្សីដែលនៅកន្លែងកើតហេតុ បានអោយដឹងថា ក្រុមចោរប្លន់ គឺមានគ្នា
០៦នាក់ ប្រដាប់ដោយដែកទីប ពូថៅ ព្រមទាំងពាក់មួកសុវត្ថិភាព ជិះសុទតែម៉ូតូធំៗ និង
មានបិទមុខទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ដឹងពីការបាត់បង់ នូវរបស់របស់មានតម្លៃប៉ុន្មាន
ពីក្នុងហាងនោះដែរ។ គឺគ្រាន់តែបានប្ដឹងទៅក្រុមប៉ូលីស ដើម្បីធ្វើការស្រាវជ្រាវរកមុខជន់ដៃ
ដល់។
ដោយ៖ រក្សា
ប្រភព៖ dailymail