យប់មិញនេះ English Premier League មានគូប្រកួត បាល់ទាត់ ដ៏គួរអោយ ចាប់អារម្មណ៍ មួយរវាងក្រុម Manchester United ប៉ះជាមួយ និងក្រុម Chelsea ដែលជា ម្ចាស់ផ្ទះ ។
បើកតង់ ក្នុងទឹកដី របស់ក្រុម Chelsea បានត្រឹម នាទីទី ១៧ កីឡាករ Eto'o របស់ Chelsea ស៊ុតចូល បានមួយគ្រាប់ នាំមុខមុន ។ ជិតចប់តង់ នៅនាំទីទី ៤៥ ទៅហើយ កីឡាករ Eto'o ដដែល បានបន្ថែម មួយគ្រាប់ ទៀតបញ្ចប់តង់ ទី ១ ក្នុងលទ្ធផល ២ ទល់ ០ ។ ចាប់ផ្តើមតង់ ទី ២ នាទីទី ៤៩ Eto'o មិន អស់ចិត្ត ក៏ដាក់ បន្ថែម មួយគ្រាប់ទៀត សង្កត់ Manchester United កាន់តែខ្លាំង ។ មកដល់ នាទីទី ៧៨ ទើបកីឡាករ Hernandez សងបាន មួយគ្រាប់វិញ ដែលបញ្ចប់ ការប្រកួត ក្នុងលទ្ធផល ៣ ទល់ ១ ៕
ដោយ ៖ កុសល
ប្រភព ៖ youtube