យប់មិញនេះ នៅក្នុងក្របខណ្ឌ English Premier League មានការប្រកួត រវាងក្រុម Arsenal បើកទ្វារ ស្វាគមន៍ក្រុម ភ្ញៀវ Crystal Palace ។
ក្នុងតង់ទី ១ របស់ក្រុម Arsenal នៅលើទឹកដី របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Crystal Palace ខ្លួនមិន បានស៊ុតចូល មួយគ្រាប់ឡើយ បើទោះបី ជាមានការ ខិតខំប្រឹងប្រែង យ៉ាងណាក៏ដោយ ។ ចប់តង់ ទី ១ ពិន្ទុគ្រាប់បាល់ ០ ទល់ ០ ។ ចូលមកដល់ តង់ទី ២ ក្រុម Arsenal ព្យាយាមសម្រុក នៅដើមតង់ ក៏សម្រេច ដោយកីឡាករ Chamberlain នៅនាទីទី ៤៧ ស៊ុតចូលបាន មួយគ្រាប់ នាំមុខមុន ។ បន្ត ទៅទៀត រហូតដល់ នាទីទី ៧៣ កីឡាករ Chamberlain ដដែល ក៏ស៊ុតបាន មួយគ្រាប់ទៀត ជួយ ឲ្យក្រុម Arsenal ទទួលបាន ៣ ពិន្ទុលើក្រុម Crystal Palace ក្នុងលទ្ធផល ២ ទល់ ០ ។
ដោយ ៖ កុសល
ប្រភព ៖ k14,youtube,livescore