យប់មិញនេះ ក្រុមបាល់ទាត់ ដែលកំពុង លេចធ្លោក្នុង Premier League ហង្សក្រហម Liverpool បានធ្វើ ដំណើរ ទៅ KC Stadium ទឹកដី របស់ Hull City ដើម្បីធ្វើ ការប្រកួត ជាមួយម្ចាស់ផ្ទះ ក្នុង English Premier League ។
ក្នុងតង់ទី ១ ម្ចាស់ផ្ទះ Hull City មិនអោយ ទស្សនិកជន របស់ខ្លួន ខកចិត្តឡើយ ដោយរក គ្រាប់បាល់ បានមុន ក្នុងនាទីទី ២០ ដោយ កីឡាករ Livermore តែក្រុមភ្ញៀវ Liverpool ក៏សងវិញនៅនាទីទី ២៧ ដោយកីឡាករ Gerrard ក្នុងគ្រាប់បាល់ Free Kick ។ ចូលមកដល់ តង់ទី ២ សំរុកគ្នា អស់រយៈពេល ២០ នាទីជាង ខាងក្រុម Liverpool មានឱកាសស៊ុត ជាច្រើនលើក ច្រើនសារ តែមិនដែល សំរាច់សោះ រហូតដល់ ពេល Hull City វាយបកវិញ ក៏ស៊ុតចូលនៅនាទីទី ៧២ ។ មកដល់ជិត ចប់តង់ទៅហើយ ក្នុងនាទីទី ៨៧ កីឡាករ Skirtel របស់ Liverpool ធ្វើអោយ មានកំហុស ប៉ះបាល់ចូលទី ខ្លួនឯង ។ ចប់ការប្រកួត ក្រុម Hull City ឈ្នះ Liverpool ក្នុងលទ្ធផល ៣ ទល់ ១ ៕
ដោយ ៖ កុសល
ប្រភព ៖ k14