CamNews

ម៉ូដែល 

Top Ten នៃតារាម៉ូដែល មានទ្រព្យច្រើនបំផុត ក្នុងពិភពលោក ឆ្នាំ ២០១៣

តើអ្នកធ្លាប់មានចម្ងល់ថា កំពូលតារាបង្ហាញម៉ូដលំដាប់ពិភពលោកម្នាក់ៗ មានប្រាក់ប៉ុន្មាន ដែរ
ឬទេ? Forbes មានចម្លើយចំពោះសំណួរនេះ។ ជារៀងរាល់ឆ្នាំ Forbes តែងបញ្ចេញបញ្ជីឈ្មោះ
នៃបណ្ដាតារាបង្ហាញម៉ូដ  ដែលមានប្រាក់ច្រើនបំផុតក្នុងពិភពលោក។    ក្នុងបញ្ជីដែលត្រូវបាន
Forbes បញ្ចេញនាឆ្នាំនេះ គេឃើញថាតារាម៉ូដែលដែលបង្កើតអាជីវកម្មផ្ទាល់ខ្លួន គឺតែងឈរនៅ
លំដាប់កំពូល។

Gisele Bundchen (៤២លានដុល្លារ)

ដោយមានទ្រព្យ ៤២លានដុល្លារ នាង Gisele Bundchen បានឈរលំដាប់កំពូលគេក្នុងបញ្ជីនេះ
របស់ Forbes ។ ទឹកប្រាក់ដែលនាងរកបាន គឺដោយសារកិច្ចសន្យាធ្វើជាអ្នកតំណាងរបស់ H&M,
Chanel, Pantene និង David Yurman និងភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុនស្បែកជើង Brazil
Grendene រួមនិងផលិតផលសម្លៀកបំបាក់ហែលទឹករបស់នាងផ្ទាល់។

Miranda Kerr (៧,២លានដុល្លារ)

បន្ទាប់ពី Gisele Bundchen គឺស្រីស្អាត Miranda Kerr (៧,២លានដុល្លារ), នាង Adriana Lima
(៦ លានដុល្លារ), Kate Moss  (៥,៧ លានដុល្លារ),  Liu Wen (៤,៣ លានដុល្លារ), Hilary Rhoda
(៤ លានដុល្លារ), Carolyn Murphy (៣,៦លានដុល្លារ), Joan Smalls (៣,៥លានដុល្លារ), Candice
Swanepoel (៣,៣លានដុល្លារ) និង Lara Stone (៣,២លានដុល្លារ) ។

Adriana Lima (៦ លានដុល្លារ)

ស្រីស្អាត Liu Wen និង Joan Smalls គឺជាឈ្មោះថ្មី នៅក្នុងបញ្ជីស្ដីអំពីតារាម៉ូដែលមានទ្រព្យច្រើន
បំផុតសម្រាប់ឆ្នាំនេះ។ Liu Wen ត្រូវបានទស្សនាវដ្ដី Forbes លើកតម្កើងក្នុងឆ្នាំ ២០១៣ ដោយ
នាងស្ថិតនៅលំដាប់លេខរៀងទី ៥ នៃបញ្ជីឈ្មោះ តារាម៉ូដែលមានប្រាក់ច្រើនបំផុតប្រចាំឆ្នាំ ជា
មួយទឹកប្រាក់ ៤,៣លានដុល្លារអាមេរិក។ គួររំឭកថា នាង Liu Wen គឺជាស្រីស្អាតរបស់ចិនដំបូង
គេដែលបានបោះជំហាននៅលើឆាករបស់ Victoria's Secret Fashion Show កាលពីឆ្នាំទៅ ហើយ
បច្ចុប្បន្ន នាងជាតំណាងរបស់ Calvin Klein, Hugo Boss និង Estee Lauder ។ ចំណែកស្រីស្អាត
របស់ Puerto Rica នាង Joan Smalls (Joan Smalls Rodriguez) គឺជាអគ្គរដ្ឋទូត Latin ដំបូងគេរបស់
Estee Lauder ក្រៅពីនេះ នាងក៏មានកិច្ចសន្យាជាមួយ Givenchy, Fendi, Prabal Gurun និង H&M
ផងដែរ។

Kate Moss (៥,៧ លានដុល្លារ)

ទស្សនាវដ្ដី Forbes បានឱ្យដឹងថា Karlie Kloss និង Kate Upton នឹងអាចមានឈ្មោះនៅក្នុងបញ្ជី top
10 ឆ្នាំ ២០១៤ ចំណែកតារាម៉ូដែលពីរដួង ដែលបានចាកចេញពីបញ្ជីនេះ ក្នុងឆ្នាំ ២០១៣ គឺនាង
Doutzen Kroes និង Alessandra Ambrosio ក៏នឹងអាច “ត្រឡប់” មកវិញ ក្នុងពេលឆាប់ៗខាងមុខ៕


ដោយ ៖ តារា
ប្រភព ៖ glamourmagazine


Tags: The 10​ Richest Models Kate Moss Adriana Lima Miranda Kerr Gisele Bundchen