CamNews

កីឡាអន្តរជាតិ 

At. Madrid ចង់​បាន​កីឡាករ​ខ្សែ​ប្រយុទ្ធ Diego Costa ត្រឡប់​ទៅ​វិញ

(ម៉ាឌ្រីដ)៖ ក្លឹបជើងខ្លាំងអេស្ប៉ាញ Atletico Madrid ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើសុំទិញកីឡាករខ្សែប្រយុទ្ធ Diego Costa ដែលកំពុងតែលេងឲ្យក្លឹបតោខៀវ Chelsea របស់អង់គ្លេសនោះត្រឡប់មិញ បន្ទាប់ពីបញ្ចប់រដូវ កាលនេះ ។

សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មាន Daily Star បានឲ្យដឹងថា ក្លឹបចាស់ At. Madrid បានកំពុងតែអន្ទង់កីឡាករ Costa របស់គេត្រឡប់ ទៅវិញ ដែលបានមកចូលរួមលេងជាមួយនឹងក្រុមតោខៀវ ៣សម័យកាលមកនេះតាំងពីចុងឆ្នាំ ២០១៤មកម្ល៉េះ ក្រោយពីមើលឃើញពីទម្រង់លេង ក៏ដូចជាការស៊ុតបញ្ចូលបានដដែលនោះ ។

ជាមួយគ្នានោះដែរ អ្នកចាត់ការទូទៅក្លឹប Chelsea លោក Guus Hiddink ពុំមានប្រតិកម្មណាមួយនៅឡើយទេចំពោះ អនាគតរបស់កីឡាករ សញ្ជាតិអេស្ប៉ាញខាងលើ ដោយលោកផ្តោតតែទៅលើការវាយបកទល់នឹង PSG ស្អែកនេះតែ ប៉ុណ្ណោះក្នុងជើងទី២ នៃ Champions League ដើម្បីដណ្តើមយកកៅអីមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ ២-១ នៅទឹកដីនៃប្រទេសបារាំងកាលពីជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ។

អតីតកីឡាករស្នូលរបស់ក្លឹប At. Madrid, Costa បានកំពុងតែស្ថិតក្នុងភាពមិនច្បាស់ថាអាចចូលលេងបាន ឬក៏យ៉ាង ណានោះទេ ដោយសារតែគេមានបញ្ហារបួសតិចតួចពេលប្រកួតបានស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Stoke City កាលពីសប្តាហ៍មុននៅ Premier League ក្នុង​កីឡ​ដ្ឋាន Stamford Bridge គ្រា​ដែល​មិត្ត​រួម​ក្រុម​ខ្សែ​ការ​ពារ John Terry អត់​បាន​ចូល​លេង​ហើយ​នោះ ដោយ​សារ​តែ​បញ្ហា​របួស​សរសៃ​ពួរ​ជើង​ពុំ​ទាន់​ជា​សះ​ស្បើយ ៕

គ្រូបង្វឹក Chelsea លោក Guus Hiddink (ឆ្វេង)

ប្រធានក្រុមតោខៀវ John Terry របួសសរសៃពួរជើង

Diego Costa កាលលេងនៅ Atletico Madrid ទឹកដីអេស្ប៉ាញ

 ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Real Madrid