CamNews

ទូរស័ព្ទ 

ទីបំផុតស្មាតហ្វូនអេក្រង់ធំជាងគេបំផុត របស់ Samsung បង្ហាញខ្លួនជាផ្លូវការហើយ តម្លៃខ្ទង់ ២០០ដុល្លារ

Samsung ទើបតែធ្វើការបង្ហាញណែនាំជាផ្លូវការ នូវស្មាតហ្វូន Galaxy J Max នៅឯប្រទេសឥណ្ឌា​ជាមួយនឹងអេក្រង់យ៉ាងធម ឡើងដល់ ៧អ៊ីន​ ប៉ុន្តែគួរឲ្យស្តាយ វាមានលក្ខណៈសម្បត្តិ ក៏ដូចរីសូលុយ​ហ្សិនអេក្រង់រាងទាបបន្តិច។


ស្មាតហ្វូនមានបំពាក់នូវប្រព័ន្ធ 4G អាចប្រើបានស៊ីមពីរ Feature Ultra Data Saving, S Bike ថាមពល​ថ្ម 4000 mAh និងមានតម្លៃលក់ប្រហែលខ្ទង់ ២០០ដុល្លារ។ ជាពិសេស​អ្នកទិកនឹងទទួលបានកាស Bluetooth មួយដើម្បីសន្ទនាទូរស័ព្ទ ព្រោះថាអេក្រង់ទំហំ ៧អ៊ីន វាមិនសូវ​ស្រួលក្នុងការលើកយកមក​ធ្វើការសន្ទនា ជិតត្រចៀក ញឹកញាប់បាននោះទេ។


លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Samsung Galaxy J Max:

  • ប្រព័ន្ធប្រតិបត្តិការ: Android 5.1
  • អេក្រង់: TFT 7", 1.280 x 800
  • Chip ដំណើរការ: Quad Core 1.5 GHz
  • RAM: 1,5 GB
  • អង្គផ្ទុកទិន្នន័យ: 16 GB
  • កាតមេម៉ូរី: microSD
  • Network: 4G, ប្រើស៊ីមបានពីរ
  • កាមេរ៉ាក្រោយ: 8 MP AF, LED Flash, F1.9
  • កាមេរ៉ាមុខ: 2 MP, F2.2
  • Wi-Fi b/g/n, Bluetooth 4.0, GPS
  • ខ្នាតវិមាត្រ: 186,9 x 108, 8 x 8,7 mm
  • ថាមពលថ្ម: 4000 mAh

- អានអត្ថបទ៖​ Samsung បង្ហាញណែនាំ Galaxy S7 Edge ម៉ូដែល Olympic 2016 ផ្តល់ជូន Free សម្រាប់អត្តពលិក ចូលរួមប្រកួត

 

 

ប្រែសម្រួល៖ មង្គល


Tags: Galaxy J Max Samsung Smartphone Hightech