យានយន្ដ៖ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចប្រទេស អាល្លឺម៉ង់ លោក Sigmar Gabriel បានថ្លែងថា បញ្ហាដ៏ធំដែលបានកើតឡើង ក្នុងក្រុមហ៊ុន រថយន្ដ Volkswagen ដែលបានផ្ទុះឡើងក្នុងទឹកដីអាមេរិកកាលពីពេលថ្មីៗនេះ ការពិតទៅបានកើតឡើង តាំងពីមុនលោក Martin Winterkorn ចូលកាន់តំណែង ម្ល៉េះ ។
លោក Sigmar Gabriel បានថ្លែងការកោតសរសើរជាខ្លាំងចំពោះការសម្រេចចិត្ដរបស់ Martin Winterkorn ទៅលើទំនួលខុសត្រូវ ចំពោះមុខតំណែង បើទោះបីជាខ្លួនមិនបានប្រព្រឹត្ដក៏ដោយ។ ពាក្យសម្ដីរបស់លោក Sigmar Gabriel បាននិយាយថា " ខ្ញុំពិតជាកោតស្ញប់ស្ញែងនឹង ទឹកចិត្ដរបស់ គាត់ណាស់ ចំពោះតួនាទីមួយនេះ គាត់ស៊ូទទួលខុសត្រូវទាំងអស់ បើទោះបីជាគាត់ មិនបានធ្វើ ហើយធ្វើដោយអចេតនាក៏ដោយ " ។ ប្រភពដដែលបានបន្ដទៀតថា លោក Martin Winterkorn មិនបានដឹងពីបច្ចេកវិទ្យា បំបែកផ្សែងឧស្ម័ន ដែលមានបំណងភូតភរកុហក់ដល់ អាមេរិកនោះទេ ។
លោក Stephan Weil ដែលជាអ្នកនយោបាយ នឹង ថ្នាកដឹកនាំគណៈបក្ស Lower Saxony បានថ្លែងដែរថា គាត់ជឿជាក់ លើសេក្ដីថ្លែងការ របស់លោក Martin Winterkorn ដែលថា គាត់ពិតជាមិនស្គាល់ នឹង មិនដឹង អ្វីទាំងអស់ ចំពោះ កំហុសឆ្គងប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ ហើយ សមាជិកដ៏ទៀត ក៏ជឿជាក់ផងដែរ។
ស្របពេលនឹងសេចក្ដីថ្លែងការណ៍ចុះចេញពីតំណែងកាលពីម្សិលមិញ លោក Martin Winterkorn បានពន្យល់ថា គាត់បានកំពុងតែដោះស្រាយ នឹងទទួលខុសត្រូវទាំងអស់ រាលកំហុសដែលបានកើតឡើងបោះទោះបីជាគាត់ មិនបានដឹងរឿងនេះក៏ដោយ។
ក្រុមហ៊ុន នឹងត្រូវបានគេរំពឹងទុកថា នឹងត្រូវប្រកាសសមភាពអ្នកដែលត្រូវចូលខ្លួនមកដោះស្រាយ ចំពោះ បញ្ហាត្រឹមថ្ងៃសុក្រនេះ ហើយក៏ជាពេលដែល ក្រុមហ៊ុន ត្រូវប្រកាសឲ្យដាច់ស្រេចចំពោះលោក Martin Winterkorn ផងដែរ ។ យោងតាមការចុះផ្សាយរបស់គេហទំព័រខ្លះទៀត បានអះអាងថា ក្រុមហ៊ុន អាចនឹងត្រូវ បណ្ដេញចេញនូវ ថ្នាក់ដឹកនាំប្រធានសមាជិកក្រុមហ៊ុន បី ដោយពីរនាក់គឺ ក្រុមហ៊ុន Audi និង ម្នាក់ទៀត គឺ Porsche ដែលបានខ្វះការចាប់អារម្មណ៍ ទៅលើកំហុសដែលបានកើតឡើង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops