(ក្រុងរីយ៉ូ)៖ ភ្លើងគប់ សម្រាប់ជាសញ្ញាបើកការប្រកួតកីឡាអូឡាំពិក រដូវក្តៅឆ្នាំ2016 ត្រូវបានដង្ហែមកដល់ទីចាប់ផ្តើមនៃទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលហើយ ក្រោយពេលចំណាយពេល ៣ខែ ដង្ហែនៅតាមទីក្រុងនៃប្រទេសស្ថិតក្នុងតំបន់អាមេរិកឡាទីនមួយនេះ។
សារព័ត៌មាន CNN បានចេញផ្សាយឲ្យដឹងនៅព្រឹកនេះថា ភ្លើងគប់សម្រាប់បើកការប្រកួតដែលមានរយះពេល ៤ឆ្នាំម្តងនេះ ត្រូវបានចៅហ្វាយក្រុង Rio លោក Eduardo Paes ជាតំណាងកាន់ភ្លើងគប់ មុនពិធីសម្ពោធការប្រកួតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៥ សីហាស្អែកនេះ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការប្រកួតកីឡាអូឡាំពិក Olympic Games ត្រូវបានធ្វើឡើងលើកទី១ នៅប្រេស៊ីល ហើយក៏កំពុងតែស្ថិតការតវ៉ាយ៉ាងចម្រូងចម្រាស់ផងដែរ ពីសំណាក់ប្រជាពលរដ្ឋប្រេស៊ីល ការព្យួរមុខតំណែងប្រធានាធិបតី Dilma Rousseff និងវិបត្តិវីរ៉ុស Zika ជាដើម។
ការប្រកួតកីឡាអូឡាំពិក Rio 2016 មានរយះពេលតែ ១៦ថ្ងៃប៉ុណ្ណោះ ពោលចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី