CamNews

ទូរស័ព្ទ 

ស្មាតហ្វូនស្តើងជាងគេរបស់ Samsung នឹងដាក់បង្ហាញខ្លួននៅថ្ងៃទី ១៧ កក្កដា មានតម្លៃលក់ក្រោម ៥០០ ដុល្លារ?

តាមប្រភពពី No Where Else ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង នឹងធ្វើការបង្ហាញណែនាំ Galaxy A8 នៅ ប្រទេសចិននៅក្នុងសប្តាហ៍ក្រោយនេះ។ បើតាមរូបភាពចចាមអារាមបានបង្ហាញឲ្យឃើញថា Galaxy A8 មានគែមអេក្រង់ទូរស័ព្ទស្តើងគួរឲ្យកត់សម្គាល់។

អាន៖ កាន់តែច្បាស់ហើយ! ភស្តុតាងបន្ថែមបញ្ជាក់ iPhone 6S មានកាមេរ៉ា 12 MP, RAM ដំឡើងទំហំទ្វេដង

ជាមួួយនឹងកម្រាស់តែ 5,94 mm Galaxy A8 នឹងក្លាយជាស្មាតហ្វូនស្តើងជាងគេរបស់ Samsung។ A8 មានអេក្រង់ Super AMOLED 5.7 inch មានរីសូលុយហ្សិន 1080p ឈីប 8 core Snapdragon 615 រ៉េម 2 GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16 GB អាចថែមកាតម៉េម៉ូរីក្រៅបានផងដែរ។ លក្ខណៈ សម្បត្តិនៅសល់ផ្សេងទៀតរួមមាន កាមេរ៉ាក្រោយ 16 MP កាណុង f/1.9 កាមេរ៉ាមុខ 5 MP និងមាន ថាមពលថ្ម 3050 mAh។

អាន៖ iPhone 6C តម្លៃធូរថ្លៃ អាចនឹងប្រើប្រាស់ សំបកធ្វើពីលោហធាតុ មិនមែនជ័រដូច 5C

តាមការរំពឹងទុក Galaxy A8 មានបំពាក់នូវ Sensor ស្គែនក្រយៅដៃនៅជាប់ប៊ូតុង Home។ ស្មាតហ្វូន នេះនឹងដាក់លក់ក្នុងតំលៃ ៤៩៤ ដុល្លារ មានបីពណ៌សម្រាប់ជ្រើសរើសរួមមាន ពណ៌ទឹកមាស ពណ៌ស និងពណ៌ខ្មៅ៕

អាន៖ លេចចេញវីដេអូតេស្ត Galaxy A8 ស្មាតហ្វូនដ៏ស្តើងរបស់ Samsung

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ No Where Else, Vreview


Tags: Galaxy A8 Smartphone Samsung Hightech