CamNews

ម៉ូតូ 

បង្ហាញពី រូបរាងតូចច្រឡឹង ទន់ភ្លន់ និងទាន់សម័យ គឺ Honda Metropolitan ស៊េរីឆ្នាំ ២០១៥

យានយន្ដ៖ បើនិយាយអំពីរូបរាង វិញសម្រាប់​ម៉ូដែល Honda Metropolitan គឺមានក្ខណៈម្យ៉ាងម្នាក់ទេ ទៅ នឹងម៉ូដែល ដទៃទៀតនៃគ្រួសារម៉ូតូលេខអូតូរបស់ក្រុមហ៊ុន Honda។ មន្ដស្នេហ៍ និងភាពទាក់ទាញ ម៉ូដែល​នេះ ក៏ត្រូវបានក្លាយជា ចំណងអារម្មណ៍យ៉ាងមាំ សម្រាប់ទាក់ចិត្ដមិត្ដសុភាពនារី ដោយមិនអាច បំភ្លេចបាន​។ ហេតុដូច្នេះហើយ បានជាក្រុមហ៊ុនខិតខំប្រឹងប្រែង ដាក់បន្ថែមស្នាដៃរបស់ខ្លួន មួយកំរិតទៀត ដើម្បីកាន់​តែទំនើប សម្រាប់ស៊េរីថ្មី គឺ Honda Metropolitan ស៊េរីឆ្នាំ ២០១៥។ 

ជាមួយរូបរាង តូចច្រឡឹង ស្រស់ស្អាត និងទាន់សម័យទៀតនោះ ម៉ូដែលមួយនេះត្រូវបានក្រុមហ៊ុន ផ្ដល់ឲ្យនូវទីផ្សារពេញនិយមបំផុតជាមួយ នឹងជម្រើសព៌ណដ៏ស្រស់ស្អាត មានដូចជា ព៌ណផ្កាឈូក ក្រហម ខៀវ​ ព្រមទាំង ព៌ណសរ ទៀតផង ។ ហើយម្យ៉ាងវិញទៀត បើនិយាយអំពី ម៉ូតនៃការកែច្នៃវិញនោះ ម៉ូដែល​មួយនេះ ក៏មានភាពប្លែក ហើយទាក់ទាញបំផុតសម្រាប់សង្គមយុវវ័យ។ 

សម្រាប់លក្ខណៈសម្បត្ដិនៃការផ្ទុកវិញ ថ្វីត្បិតតែមានរាងតូចក៏ពិតមែន ប៉ុន្ដែបើនិយាពីកម្លាំងវិញ គឺខ្លាំង ហើយរឹង​មាំ អាចផ្ទុកបាន មនុស្សពីរនាក់​យ៉ាងងាយស្រួល ជាមួយការធ្វើដំណើរដោយស្ថិតក្នុងស្ថានភាព ដ៏រ៉ូមែនទិច ទន់ភ្លន់ និង និងស្រស់ស្រាយ ។ ហើយផ្នែកក្រោមនៃកែបអង្គុយ អាចផ្ដល់ឲ្យបាននូវ ការផ្ទុក​ឥវ៉ាន់​បានច្រើនគួសម រឺមិនដូច្នេះទេ ក៏អាចដាក់បានមួកសុវត្ថិភាពមួយផងដែរ។ 

ចំណែកសមត្ថភាពម៉ាស៊ីន គឺ មានកម្លាំង ៥០ សេសេ និងអាចរត់បានល្បឿនលឿបំផុតរហូតដល់ទៅ ៦០ គ.ម/ម៉ោង។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed, Honda 


Tags: vehicle 2015 Honda Metropolitan