CamNews

កីឡាអន្តរជាតិ 

ងាកមកមើលថា តើក្រុមបាល់ទាត់ក្នុង English Premier League រកប្រាក់ចំណូល បានប៉ុន្មានក្នុងរដូវកាលនេះ?

យប់មិញនេះ ការប្រកួតបាល់ទាត់ ក្របខណ្ឌកំពូល English Premier League បានបញ្ចប់ទៅជា ស្ថាពរហើយ ដោយមានទាំង ការសោកស្តាយ និងសប្បាយរីករាយ ។ ក្រុម Liverpool ដែលបាន នាំមុខពិន្ទុ ហើយសង្ឃឹមថា បានពានរង្វាន់នោះ បែជាត្រូវ Man City ឆាបយកបានវិញ ។ តែវា មិនមែនជា រឿងអាក្រក់ អីប៉ុន្មានឡើយ ព្រោះថា Liverpool រកប្រាក់ចំណូល បានច្រើនជាងគេ ក្នុងរដូវកាលនេះ ។




បើទោះបីជា មិនបានឈ្នះ មែនតែ Liverpool អោបក្រសោប ចំណូលបាន ច្រើនជាងគេ រហូត ដល់ទៅ ៩៩ លានផោន ដែលក្នុងនោះ ២២ លានផោន ជាប្រាក់រង្វាន់ពី ការប្រកួតនិង សល់ ប៉ុន្មានទៀត គឺប្រាក់ចំណូល បានពីទូរទស្សន៍ ។ ចំណែក Man City វិញទទួល ប្រាក់ចំណូលបាន ៩៨ លានផោន ហើយនិងដៃគូប្រជែងវិញ  Manchester United ទទួលបាន ៩១ លានផោន បើ ទោះបីជា សំរេចក្នុងលេខ រៀងទី ៧ មែន ។ ឆ្នាំនេះ គេសង្កេតឃើញថា ក្រុមបាល់ទាត់របស់ English Premier League ទទួលបាន ប្រាក់ចំណូល ច្រើនៗណាស់ បើទោះបីជាក្រុម បាតតារាង Cardiff ក៏បាន ៦៤ លានផោន ផងដែរ ៕



ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football premier league liverpool man city manchester united arsenal chelsea