ក្រោយពីរយះពេលប្រហែល9ឆ្នាំដែលមានទំនាក់ទំនងស្នហាជាមួយគ្នា CEO Facebook
Mark Zuckerberg បានសំរេចចិត្ត "រៀបអាពាហ៍ពិពាហ៍"។
ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេតជាពិសេស( Facebooker ) មានការសប្បាយចិត្តយ៉ាងខ្លាំងនៅ
ពេលបានទទួលដំណឹងល្អរបស់"ថៅកែ Facebook"។ Mark Zuckerberg បានរៀបការជាមួយមិត្តស្រី
Priscilla Chan ក្រោយពីបានស្រលាញ់គ្នាអស់រយះពេលប្រហែល9ឆ្នាំ។
រូបថតរៀបការដែលកូនកំលោះដាក់បង្អួតនៅក្នុងFacbook
ពិធីរៀបការរបស់ពួកគេត្រូវបានប្រារព្ធឡើងនៅយប់ថ្ងៃទី19/5 នៅឯសហរដ្ឋអាមេរិច គឺត្រូវនឹងព្រឹក
ព្រលឹមថ្ងៃនេះ(តាមម៉ោងនៅកម្ពុជា)។ ពិធីរៀបការនេះបានប្រារព្ធឡើងដោយសម្ងាត់ក្នុងផ្ទះល្វែង
( Apartment )របស់កូនកំលោះនៅឯPalo Alto, Californiaដែលមានភ្ញៀវ(ស្និទ្ធិស្នាល)ចូលរួមប្រហែល
100នាក់។