CamNews

ព័ត៌មានអន្តរជាតិ 

Adel វីរៈបុរសពិត ដាល់ ISIS ដួលនឹងដី សុខចិត្តស្លាប់ អោយតែបាន រស់ពលរដ្ឋស្លូតត្រង់ រាប់រយនាក់

ព័ត៌មានអន្តរជាតិ ៖​ ខណៈពេលដែលពិភពលោក បន្តការចូលរូមរំលែកមរណទុក្ខនៃការស្លាប់បាត់ បង់ជីវិត មនុស្សច្រើនជាង ១២០ នាក់ ពាក់ព័ន្ធនឹងការវាយប្រហារភារវកម្ម ពួក ISIS ទៅលើទីក្រុង ប៉ារីសប្រទេសបារាំង ងាកក្រឡេកទៅមើល ការវាយប្រហារភារវកម្ម ចម្ងាយប្រមាណ២០០០ម៉ាយ ពីប្រទេសបារាំងឯណោះវិញ ជាស្នាដៃ ISIS ដូចគ្នា គ្រាន់តែថាបានសម្លាប់​​  មនុស្ស​ ៤៣ នាក់ គ្មាន នរណាអើពើនោះទេ សូម្បីតែសារព័ត៌មាន សឹងតែគ្មានការចុះផ្សាយ​។


ច្រើនជាងប្រធានបទក្តៅ ISIS វាយប្រហារសម្លាប់មនុស្ស ៤៣ នាក់នៅល៊ីបង់ បុរស  ម្នាក់ ដែលជា ពលរដ្ឋក្នុងស្រុកនោះ ត្រូវបានគេប្រសិទ្ធនាមអោយដឹងថា ជាកំពូលវីរៈបុរស សុខចិត្តស្លាប់ខ្លួលឲ្យ តែបានរស់អ្នកឯទៀត  ពោល លោកមានឈ្មោះថា Adel Termos ។     Adel Termos  ខណៈពេល ដែលដើរផ្សារក្នុងស្រុក ប្រទេសល៊ីបង់ អំឡុងថ្ងៃព្រហស្បត្តិ៍   សប្តាហ៍កន្លងទៅ ជាមួយនឹងកូនស្រី របស់ខ្លួន  នោះ ភ្លាមៗ ក៏មានការវាយប្រហារ បំផ្ទុះគ្រាប់បែក ពីសំណាក់ ពួក ISIS ផ្ទាល់តែម្តង ។ បំណែកកំទេចកំទី រួមមានដូចជា អំបែង  កញ្ជក់    បានបែកខ្ទេចខ្ទី ពាសវាលពាសកាល ។ ជាការ វាយប្រហារដ៏ធ្ងន់ធ្ងរ ។ រំពេចនោះ ខណៈលោក Termos សម្គាល់បានថា សមាជិក ISIS រៀបនឹងបំ ផ្ទុះគ្រាប់បែកទី២ លោកបានចូលខ្លួនប្រឈមមុខ   ជាមួយនឹងពួកវា  ដោយវាយប្រទាយប្រទប់ជា មួយនឹងពួក ISIS អោយដួលទៅនឹងដី តែជាអកុសល  គ្រាប់  បែកបានបំផ្ទុះឡើងនាពេលនោះ ជា ជាងការគប់ទៅចូលទៅហ្វូងមនុស្ស លោកសុខចិត្តលះបង់អាយុជីវិត ក្នុងន័យសង្គ្រោះជីវិតមនុស្ស រយនាក់ ផ្សេងទៀត  ។ ពលរដ្ឋក្នុងស្រុក ប្រទេសល៊ីបង់ មកពីទីក្រុង Beirut ឈ្មោះ Elie Fares ឲ្យ ដឹងថា លោក    លះបង់អាយុជីវិត ដើម្បីក្តីសុខអ្នកដទៃ ទាំងអស់គ្នា ដែលជាពលរដ្ឋ ក្នុងស្រុករាប់ រយនាក់ ជំពាក់គុណបំណាច់ដ៏ធំធេងលើកនេះ ចំពោះគាត់ នោះគឺ គុណជីវិតមួយ​ ។


សារព័ត៌មាន ពីទំព័រស៊ីអិនអិន ចុះផ្សាយអោយដឹងថា បណ្តាក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម  ISIS បាន ប្រកាសថាខ្លួនពិតជាបើកការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតខាងលើពិតប្រាកដមែន ក្រោយ វិនាសកម្ម អនឡាញ ប្រសិទ្ធនាម លោក Termos ជាកំពូលវីរៈបុរសពិតប្រាកដ ដោយទទូច អោយ មានការចងចាំរូបលោក ក៏ដូចជា    ជនរងគ្រោះឯទៀត រួមមានជាការបួងសួង និងគោរព វិញ្ញាណ ក្ខ័ន្ធរបស់ពួកគេផ្ទាល់។ បណ្តាសារព័ត៌មានពិភពលោក បច្ចុប្បន្នភាពចាប់អារម្មណ៍តែមួយ គត់ទៅ លើមរណទុក្ខ ការវាយប្រហារភារវកម្ម ISIS នៅបារាំង ប៉ុន្តែទំនងជាចង់ភ្លេចបាត់ទៅហើយ ករណី វាយប្រហារភារវកម្ម ISIS នៅល៊ីបង់ សម្លាប់មនុស្ស ៤៣ នាក់ ២ ថ្ងៃមុនការវាយប្រហារនៅប៉ារីស៕

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)

- អាន ៖ ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ mic


Tags: Breaking news World news Unt news Hot news Libyan IS ISIS