CamNews

តារា 

ទាំងនេះគឺជាចំណុចដ៏សែនអយុត្តិធម៍ចំពោះស្នេហារបស់លោក Mario និងមិត្តស្រី

តារាថៃ ៖ ការពិតណាស់ភាគច្រើននៃតារានៅឯប្រទេសថៃ ពួកគេសុទ្ធតែមានគូសង្សាររៀងៗខ្លួនហើយដែរ ហើយអ្នកទាំងអស់នោះក៏ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីក្រុម Fans ថែមទៀតផង ។

ប៉ុន្តែបើយើងងាកមកចាប់អារម្មណ៍ជាមួយនិងគូស្នេហ៍មួយគូរបស់លោក Mario Maurer និងនាង JunJera Junpitakchai ហាក់បីដូចជាកាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រខកចិត្ត ហើយលោក Mario ក៏ត្រូវបានបាត់បង់ប្រជាប្រិយភាពទៅតាមនឹងដែរ ព្រោះអ្នកគាំទ្រមិនពេញចិត្តនិងមិត្តស្រីរបស់លោក ។ នេះហើយគឺជាចំណុចអវិជ្ជមានមួយចំនួនដែលក្រុមអ្នកគាំទ្រហាក់បីដូចជាមានចិត្តលម្អៀង និងប្រកាន់ច្រើន ចំពោះស្នេហាអ្នកទាំងយ៉ាងខ្លាំង ខុសពីគូស្នេហ៍ដទៃទៀត ។ 

ជាការពិតណាស់ ​មានមនុស្សជាច្រើនដឹងថា តារាសម្តែងរូបសង្ហាលោក Mario ស្រលាញ់នាង JunJera ខ្លាំងដោយសារតែនាងគឺជាមនុស្សម្នាក់ដែលតែងតែនៅក្បែរគាត់គ្រប់ពេលដែលគាត់ត្រូវការនាង ដូច្នេះទើបតារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះតែងតែមានការសំណូមពរកុំឲ្យមានការរើសអើងចំពោះមិត្តស្រីរបស់ខ្លួន ៕

-ចុចអាន ៖ ការពិតចឹងសោះ!! ទើប Mario ស្រលាញ់មិត្តស្រីថ្មីខ្លាំង ទោះមិនសូវមានការគាំទ្រពី Fans ក៏ដោយ

-ចុចអាន ៖ ការពិតចឹងសោះ!! មិត្តស្រីមុខអាក្រក់របស់លោក Mario ចេញមុខបកស្រាយរឿង នាងនាំលោក Mario ទៅជួបឪពុកម្តាយ








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer ​ Janjira Janjira JunJera Junpitakchai