CamNews

អាស៊ាន​សម្រេចមិន​ធ្វើ​ អន្តរ​ជាតូបនីយកម្ម បញ្ហា​សមុទ្រ​ចិន​ខាងត្បូង

នៅក្នុង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ មេដឹកនាំទាំងឡាយរបស់អាស៊ាន បានសម្រេចនូវ​
លទ្ធផល​មួយចំនួន ដូចជា ​៖ ការឯកភាព​អនុម័ត​លើ​ឯកសារ​សំខាន់ៗ ពីរ គឺ​សេចក្តីថ្លែងការណ៍
​អាស៊ាន ស្តីពីសិទ្ធិមនុស្ស និង​ការបង្កើត​មជ្ឈមណ្ឌល​កំចាត់​មីន​អាស៊ាន​។

ក្រៅពីនេះ ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ក៏​បាន​ឯកភាព​ ក្នុងការលើ​បញ្ហា​សមុទ្រ​ចិន​ខាង
​ត្បូង បញ្ហា​ភូមា បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​សង្គ្រាម​នៅ​តំបន់កា​ហ្សាផងដែរ។



នៅ​ព្រលប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ២០១២​ នេះ លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេស
បាន​ថ្លែងថា ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​​អាស៊ាន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ភ្នំពេញ
អនុម័ត​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី សិទ្ធិមនុស្ស​។ ទន្ទឹមនឹងនេះ មេដឹកនាំនានារបស់​អាស៊ាន
ក៏បានសម្រេច​លើ​ការ​តែងតាំង​បេក្ខភាព​ថ្មី អគ្គលេខាធិការ​អាស៊ាន សម្រាប់​អាណត្តិ ២០១៣
ដល់​ឆ្នាំ​២០១៧ បន្ទាប​ ពី​លោក សុរិន ពិត​សុវណ្ណ អគ្គលេខាធិការ​អាស៊ាន​បច្ចុប្បន្ន ​ចប់​អាណត្តិ
នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២​។​

​លោក កៅ គឹមហួន បាន​បន្តថា នៅ​រសៀល​នេះ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ពិភាក្សា នៅ
ក្នុង​កិច្ចប្រជុំ​ចង្អៀត​ ទៅលើ ៤ ចំណុច​សំខាន់ៗ​ ក្នុងនោះ មានបញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដែល
​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ឯកភាពគ្នា​ទាំងស្រុងថា នឹងមិន​ធ្វើ​អន្តរ​ជាតូបនីយកម្មនោះទេ៕

 

ដោយ ៖ សីហា


Tags: ASEAN China sea