រដ្ឋមន្ត្រីការបរទេសអាស៊ាន ១០ ប្រទេស បានចាប់ផ្ដើមបើកកិច្ចប្រជុំ នៅម៉ោង ៩ ព្រឹក ថ្ងៃទី១៧
ខែវិច្ឆិកា ឆ្នាំ២០១២ នៅវិមានសន្តិភាព។
លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា រដ្ឋមន្ត្រីការបរ
ទេសអាស៊ាន ដែលបានជួបប្រជុំនៅពេលនេះ ជាឱកាសមួយ ដើម្បីប្រមុខការទូតអាស៊ាន ពិនិត្យ
ឡើងវិញនូវលទ្ធផលនៃកិច្ចប្រជុំមុនៗ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំ
នៅញូវយ៉ក ។ល។
សូមបញ្ជាក់ថា សេចក្ដីជូនដំណឹង បានអោយដឹងថា កម្មវិធីនៃកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី ១៧
វិច្ឆិកាឆ្នាំ២០១២ នេះ មានដូចតទៅ ៖
-៩:០០ ដល់ម៉ោង ១០:១៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
-១០:៣០ ១២:០០ កិច្ចប្រជុំសហគមន៍សន្តិសុខនយោបាយអាស៊ាន
-១១:០០ ១២:៣០ កិច្ចប្រជុំរៀបចំសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន
-១៣:១៥ ១៥:១៥ កិច្ចប្រជុំលើកទី១១នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន
-១៤:០០ ១៥:០០ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីសហប្រតិបត្តិការទីផ្សារអង្ករអាស៊ាន
-១៣:៣០ ១៥:៥០ ពិធីចុះហត្ថលេខាលើលិខិតូបករណ៍ នៃការអនុញ្ញាតឲ្យចូលជាភាគីនៃសន្ធិ
សញ្ញា មិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សម្រាប់សាធារណរដ្ឋសហព័ន្ធប្រេស៊ីល
និងលិខិតូបករណ៍នៃការសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅ
អាស៊ីអាគ្នេយ៍ របស់សាធារណរដ្ឋសហព័ន្ធប្រេស៊ីល
-១៥:៥០ ១៦:១០ សន្និសីទកាសែតរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការ
បរទេស។
ជាមួយនឹងកិច្ចប្រជុំខាងលើនេះ កម្ពុជា ក្នុងនាមជាម្ចាស់ មានការជឿជាក់ថា សម្រេចបានលទ្ធ
ផលល្អប្រសើរគួរជាទីពេញចិត្ត៕
ដោយ ៖ សីហា