(ក្រុងរ៉ូម)៖ ក្រុមយក្សរបស់អេស្ប៉ាញស្តេចស Real Madrid បានទទួលគ្រាប់បាល់មាស២គ្រាប់ក្នុងដៃហើយ ក្រោយពី លត់ម្ចាស់ផ្ទះ AS Roma របស់អ៊ីតាលី ២-០ មិនឲ្យងើបមុខរួចយប់មិញនេះ ក្នុងជើងទី១ នៃវគ្គ១៦ក្រុម Champions League រដូវកាលឆ្នាំ២០១៥-២០១៦ ។
កីឡាករខ្សែប្រយុទ្ធជួរមុខវ័យ៣១ឆ្នាំ Cristiano Ronaldo រកបានគ្រាប់ទី១នៅនាទីទី៥៧ មុនពេលដែលមិត្តរួមក្រុម Jese Rodriguez បន្ថែមគ្រាប់ទី២នៅ នាទីទី៨៦ ដើម្បីមានភាពកក់ក្តៅ មុនពេលទៅជួបគ្នាជើងទីខែក្រោយនៅទឹកដី Santiago Bernabeu វិញនោះ ។
២គ្រាប់ក្នុងដៃនេះដែរ គឺធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Zindedine Zidane មានក្តីសង្ឃឹម១០០ភាគរយ បាត់ទៅហើយក្នុងការឡើង ទៅវគ្គ៨ក្រុមចុងក្រោយ ហើយក៏ជាជ័យជំនះទីផងដែរនៅ Champions League របស់គ្រូ សញ្ជាតិបារាំង Zidane ចូលដឹកនាំជំនួសកៅអី Rafael Benitez ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែ មករា ឆ្នាំ២០១៦ ។
កាលពី Champions League រដូវកាលមុន Real Madrid បានជ្រុះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយថ្វីជើងរបស់ ក្រុមអ៊ីតាលី Juventus ដោយលទ្ធផលបច្ចេកទេស ៣-២ ទាំងពីរជើង មុនពេលសេះបង្កង់ Juventus បានទៅចាញ់ក្រុម FC Barcelona ៣-១ នៅវគ្គផ្តាច់ព្រ័ត្រនោះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី