CamNews

កីឡាអន្តរជាតិ 

Chelsea រក​គ្រូ​បង្វឹក​ថ្មី​បាន​ហើយ គឹ​លោក Antonio Conte ក្រោម​កិច្ច​សន្យា​៣​ឆ្នាំ

(ក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea បានសម្រេចតែងតាំងអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី​លោក Antonio Conte ជា​គ្រូ​បង្វឹក​ធំ ក្រោម​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ ដើម្បី​ជំនួស​កៅ​អី​លោក Jose Mourinho ដែល​​ត្រូវ​បាន​​បណ្តេញ​ចេញ​ពី​កាល​ពី​ចុង​ឆ្នាំ​២០១៥ ។

សារព័ត៌មាន BBC បាន​ផ្សាយ​ថា គ្រូ​បង្វឹក​វ័យ​៤៦​ឆ្នាំ Conte ជន​ជាតិ​អ៊ីតាលី នឹង​មក​ដឹក​នាំ​ក្លឹប​តោ​ខៀវ Chelsea របស់​អង់​គ្លេស ជា​ផ្លូវ​ការ​នៅ​ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៥-២០១៦​នេះ ពោល​គឺ​នៅ​ក្រោយ​ពេល​បញ្ចប់​យុទ្ធនា​ការ UEFA Euro 2016 នៅ​ប្រទេស​បារាំង ហើយ​គ្រូ​បង្វឹក​ជន​ជាតិ​ហូឡង់ Guus Hiddink ដែល​ចូល​កាន់​តំណែង​ជា​គ្រូ​​បង្វឹក​ស្តី​ទី​នោះ ក៏​អស់​សិទ្ធិ​ដឹក​នាំ​ផង​ដែរ ។

លោក Conte ជាគ្រូបង្វឹកជោគជ័យ១រូបដែលបានដឹកនាំក្លឹងអ៊ីតាលី​សេះ​បង្កង់ Juventus ឈ្នះ​ពាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ មុន​លា​លែង​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​អ៊ីតាលី ឆ្នាំ​២០១៤ តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ដោយ​បាន​ដឹក​នាំ​ក្រុម​ម្ចាស់ពាន World Cup 2006 មួយ​នេះ​ជ្រុះ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ព្រឹត្តិការណ៍ World Cup 2014 នៅ​ប្រទេស​ប្រេស៊ីល ៕

គ្រូបង្វឹក Antonio Conte

គ្រូបង្វឹកបណ្តោះអាសន្ន Guus Hiddinks

គ្រូបង្វឹក Jose Mourinho

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Chelsea