បន្ទាប់ពីបានដឹងប្រភពសារព័ត៌មានបានចុះផ្សាយថា មានគ្រឿងញៀនប្រមាណ៨០គីឡូក្រាម
បាននាំចេញពីកម្ពុជា តាមផ្លូវទឹកនាំចូលទៅកោះតៃវ៉ាន់ កាលពីពេលថ្មីៗ ក្រសួងមហាផ្ទៃនៃ
ព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យកំលាំងនគរបាលនៅកោះតៃវ៉ាន់ ជួយសហការតាមស្ទាក់
ចាប់ក្រុមជនល្មើសដើម្បីដោះស្រាយទៅតាមនីតិ វិធីច្បាប់។
គួរបញ្ជាក់ថា តាមប្រភពពីសមត្ថកិច្ចកោះតៃវ៉ាន់បានឲ្យដឹងកាលពីពេលថ្មីនេះថា គ្រឿងញៀន
៨០គ.ក ដែលបាននាំចូលទៅតៃវ៉ាន់ ត្រូវបាននគរបាលតៃវ៉ាន់សន្និដ្ឋានមានតំលៃប្រមាណ៨០
លានដុល្លាអាមេរិច ហើយវាជាប្រភេទ ហេរូអ៊ីន។
គេហទំព័ររបស់នគរបាលជាតិ បានអោយដឹងថា ពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ ឯកឧត្តម ស
ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តល
បឋមប៉ុស្តិនគរបាលមូល ដ្ឋាន នៅចុងខែសីហានេះ នៅបណ្ឌិតសភានគរបាលកម្ពុជាថា មក
ដល់ពេលនេះ កម្ពុជានៅមិនទាន់ច្បាស់ថា គ្រឿងញៀនទាំងនោះ វាបាននាំចេញទៅ ដោយ
មធ្យោបាយណានោះ ប៉ុន្តែបើតាមការសន្និដ្ឋាន ភាគច្រើននៃគ្រឿងញៀននេះ គឺពួកជនល្មើស
បានលួចចំលងផ្ទេរគ្នានៅក្នុងព្រំដែនទឹក ដើម្បីនាំចេញយកទៅកោះតៃវ៉ាន់ ។
ឯកឧត្តម ស ខេង បានបញ្ជាក់ថា កម្ពុជា មិនមែនជាកន្លែងផលិតគ្រឿងញៀន ក៏ប៉ុន្តែករណី
គ្រឿងញៀននេះ កម្ពុជាបានក្លាយជាកន្លែងរងគ្រោះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ pg